នៅប្រាសាទអង្គរវត្តមានផ្នែកមួយ អ្នកស្រុកឲ្យឈ្មោះថា ថែវព្រះពាន់ ដោយសារទីនោះធ្លាប់តម្កល់ព្រះពុទ្ធបដិមា និងអទិទេពផ្សេងទៀតរាប់រយពាន់អង្គកាលពីមុន។
តាមប្រវត្តិសាស្ត្រដែលចងក្រងដោយពួកអឺរ៉ុបបានសរសេរថា អង្គរត្រូវបានជនជាតិខ្មែរបោះបង់ចោលរហូតដុះព្រៃព្រឹក្សាជុំជិត ប៉ុន្តែជាក់ស្ដែងអ្នកប្រវត្តិវិទូជាន់ក្រោយបានរកឃើញថា ខ្មែរមិនដែលបានចោលអង្គរម្ដងណាឡើយ។
នៅសម័យកណ្ដាលឬសម័យក្រោយអង្គរ ប្រជាជនខ្មែរ និងជនបរទេសបានធ្វើដំណើរទៅអង្គរឥតដាច់ ដើម្បីបន់ស្រន់ ធ្វើពិធីសាសនានានា ត្ថុជាទីសក្ការៈ ជាពិសេសព្រះពុទ្ធរូបមកតម្កល់នៅទីនោះ មានទាំងការចារសិលាចារឹកផង។
យូរទៅបដិមាកើនឡើងច្រើនសន្ធឹកសន្ធាប់ រហូតទាល់តែនៅស.វ.ទី២០ គេយកមួយចំនួនធំមករក្សាទុកនៅអភិរក្សអង្គរ ហើយខ្លះទៀតយកមកតាំងនៅសារមន្ទីរជាតិ។ សព្វថ្ងៃនៅសល់មួយចំនួនដែលគេតែងឃើញមនុស្សទៅគោរពពុំដែលដាច់។
ក្រៅពីបុរាណវត្ថុ ថែវ ឬរួតព្រះពាន់ផ្ទុកនូវសិលាចារឹកយ៉ាងច្រើនជាភាសាខ្មែរហើយមិនតែប៉ុណ្ណោះមានចារឹកជាភាសាផ្សេងៗទៀតដូចជា ចិន, ជប៉ុន, ភូមាជាដើម៕