Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើ​មិន​ចង់​ក្រ គួរ​បោះចោល​ទម្លាប់​អាក្រក់ ១០ យ៉ាងនេះ

រាជធានី​ភ្នំពេញ ៖ មានការ​លើក​ឡើង​ខុស​ៗ​គ្នា​រវាង​ការ​គិត ការ​ធ្វើ​របស់​អ្នកមាន និង​អ្នកក្រ ដោយ​អ្នកជំនាញ និង​អ្នកឯកទេស​មួយ​ចំនួន​ភាគច្រើន​នៃ​ការ​លើក​របស់​ពួក​គាត់ គឺ​ចង់​បង្រៀន​ឱ្យ​មនុស្ស​ជា​ច្រើន​ដែល​កំពុង​ភ្លើតភ្លើន និង​មាន​ទម្លាប់​មិនល្អ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មិន​បាន​ទៅ​ដល់​គោលដៅ ។

អ្នកជំនាញ​ម្នាក់​លើក​ឡើង​ថា ទម្លាប់​អាក្រក់ គឺ​បាន​រាង​រាំ​មនុស្ស​មិន​ឱ្យ​ក្លាយទៅជា​អ្នកមាន ទម្លាប់​ល្អ​ប្រែក្លាយ​មនុស្ស​ឱ្យទៅ​ជា​អ្នក​មានបាន ។លោកគ្រូ អួន សា​រ៉ាត់ ជា​អ្នក​បណ្តុះបណ្តាល​ម្នាក់​នៅ​ក្នុង​ក្លិប​អ្នកជំនួញ​ឆ្លាត​បាន​លើកយក​ទម្លាប់​មួយ​ចំនួន​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​លើកយក​ទម្លាប់​ខ្លះ​ៗ ដើម្បី​ចែក​ជូន​បងប្អូន ជា​ពិសេស​បងប្អូន​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ក្រញាំ​នៃ​ទម្លាប់​អាក្រក់​របស់​ខ្លួន ទម្លាប់​ទាំងនោះ​វា​កំពុង​តែ​ចាប់​ក្រ​ញិច​យើង​ដែល​មិន​ឱ្យ​យើង​រើបំរះ​រួច ប្រសិនបើ​យើង​អន់​ៗ វា​ក្រ​ញិច​យើង​ឱ្យ​ឆ្លក់​ឱ្យ​ថប់ដង្ហើម​នៅ​នឹង​ក្រញាំ​វា​នឹង​» ។

លោក​បន្ត​ថា ទម្លាប់​អាក្រក់ ១០ ចំណុច ដែល​ធ្វើ​ឱ្យ​មនុស្ស​ក្លាយជា​អ្នកក្រ​មាន​ដូច​ជា ៖ ១ – ទម្លាប់​ចង់​តែ​ស្រួល ៖ មាន​ន័យ​ថា គាត់​មិន​ចង់​ធ្វើការ​ណា​ដែល​លំបាក​ៗ​នោះ​ទេ គាត់​មិន​ចង់ទៅ​ឆ្ងាយ​ៗ គាត់​ចុះចាញ់​នឹង​ភាព​ក្តៅ ចុះចាញ់​នឹង​ភាព​ត្រជាក់​ពេក មិន​ទ្រាំ​នឹង​ភាព​ស្អុះស្អាប់​ទាំងនោះ​។ ២- ទម្លាប់​ខ្ជិល ៖ ទម្លាប់​នេះ គឺ​មិន​ចង់​ធ្វើ​អ្វី​ទាំងអស់ ចង់​តែ​ដេក ចង់​តែ​កំសាន្ត ចង់​តែ​លែង facebook ចង់​តែ​មើល​ទូរទស្សន៍ ឬ​ក៏​ថា ចង់​តែ​នៅ​ស្ងៀម បើ​នៅ​តែ​បែប​នឹង​សកម្មភាព ហើយ​បើ​សកម្មភាព​មិន​មាន ចឹ​ង​លិទ្ធ​ផល​ក៏​អត់​កើតឡើង ។

បុគ្គល​ដែល​ខ្ជិល​កុំ​ថា មាន តែ​ចេះ​ក៏​មិន​ចេញ​ដែរ ។ ៣ – ទម្លាប់​ខ្ជិល​គិត ៖ គាត់​រស់នៅ​ហៃ​ៗ គេ​គិត គាត់​មិន​គិត គេ​គិត គាត់​ស៊ី គឺ​គ្មាន​ការ​គិត​រក​វិធីសាស្ត្រ​និង​របៀប​ប្រកប​អាជីវកម្ម ដើម្បី​បង្កើត​ទ្រព្យ​ទេ ។ នៅ​ពេល​ដែល​អភិវឌ្ឍ​គំនិត នោះ​យើង​នឹង​ធ្វើ​អ្វី​ដដែល​ៗ​។ ៤ – ទម្លាប់​គិត​អវិជ្ជមាន ៖ មុន​នេះ​អត់​គិត តែ​ទម្លាប់​នេះ​គិត​ដែរ តែ​គិតតែ​អវិជ្ជមាន ។ មាន​ន័យ​ថា​គិត​អ្វី​សុទ្ធតែ​មិន​អាច​ទៅ​រួច ខ្ញុំ​មិន​អាច​ក្លាយទៅជា​អ្នកមាន​ទេ ខ្ញុំ​មិនមែន​ដូច​គេ​ទេ អូ​! ធ្វើ​មិនកើត​ទេ ធ្វើ​ទៅ​នឹង​បរាជ័យ​ហើយ អូរ​ធ្វើ​ទៅ​ប្រហែលជា​ត្រូវ​ខាតបង់​ហើយ​។ នេះ​ជា​ចំណុច​អវិជ្ជមាន​ទាំងអស់ ទាំង​ដែល​ខ្លួន​មិន​ទាន់​បាន​ជួប​ប្រទះ​ផង​នោះ​។

៥ – ទម្លាប់​មាន​ភាព​ឆ្អែតឆ្អន់ ៖ នេះ​យើង​តែងតែ​លឺ​អ្នកមាន​ជីវភាព​មធ្យម តែងតែ​និយាយ​ថា អូរ​ខ្ញុំ​គ្រប់​ហើយ ខ្ញុំ​មាន​អស់ហើយ មិនបាច់​ចាំ​រក​អ្វី​ទេ ។ គាត់​គិត​ថា ប្រាក់​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​នៅ​ពេល​មាន​អាសន្ន​កើតឡើង ឧទាហរណ៍​ថា​ឈឺ ចុះបើ​ជំងឺ​នោះ​ត្រូវ​ប្រើ​លុយ​អស់​រាប់​ម៉ឺន តើ​បាន​លុយ​មក​ណា បើ​ពឹង​តែ​ប្រាក់ខែ​នឹង ។ អាសន្ន​អ្វីមួយ​វា​មិន​ដែល​មក​ប្រាប់​យើង​ទុក​មុន​នោះ​ទេ ដូចនេះ​ត្រូវ​រក​ឱ្យ​ច្រើន​ជា​តាម​លទ្ធិ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ត្រៀម​នូវ​អ្វីមួយ​អាច​កើតឡើង​។ ៦- ទម្លាប់​ធ្វើ​សកម្មភាព​ដដែល​ៗ ៖ ឧទាហរណ៍​ថា​អ្នក​ធ្វើស្រែ មាន​ដី​ច្រើន ប៉ុន្តែ​គាត់​ទុក​សម្រាប់​តែ​ធ្វើស្រែ​នោះ​ទេ មិន​បាន​គិត​ថា​នឹង​បន្ថែម ចិញ្ចឹម​មាន់ ទា គោ ក្របី​អ្វី​ផ្សេង​ទេ ធ្វើ​តែ​ប៉ុណ្ណឹង ២០ ទៅ​៣០​ឆ្នាំ ក៏​នៅ​តែ​ប៉ុណ្ណឹង មិន​មានការ​រីក​ចំរើន​ទៅ​មុខ​។ អ្នក​ចិញ្ចឹម​ជ្រូក​វិញ ចាប់ផ្តើម​ដំបូង​មាន ២០​ក្បាល ទាល់តែ​៣០​ឆ្នាំ ក្រោយ​ក៏​នៅ​តែ​ប៉ុណ្ណឹង មិន​បាន​គិត​ថា​ចង់​បំបែក​សាខា ឬ​ពង្រីក​អាជីវកម្ម​នឹង​ឱ្យ​ឌ​ធំ​ជាង​មុន​នោះ​ទេ​។ ៧ – ទម្លាប់​ចាយ​ខ្ជះខ្ជាយ ៖ អ្នកខ្លះ​ចាយ​លុយ​ដូច​ទឹក ចាយ​លុយ​ទៅ​លើ​ភាព​មិន​ចាំបាច់​ចាយ​នេះ​តិច​នោះ​តិច ហើយ​បើ​ខោអាវ សំលៀក​បំពាក់​នោះ​ពេញ​ទូរ ស្បែកជើង​នោះ ៥០​ទៅ​៦០​គូរ និង​ការ​ចាយរ​ទៅ​លើ​របស់​ថ្លៃ​ៗ ប្រេ​ន​ៗ កាហ្វេ​នោះ​ក៏​ប្រេ​ន​ទៀត ប៉ុន្តែ​ខ្លួន​នឹង​មិន​ទាន់​នឹង​ប្រេ​ន​ផង ។ អ្នកខ្លះ​នៅ​ត្រឹម​បន្ទប់​ជួល ក្នុង​មួយ​ខែ​តែ ៦០ ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​ប្រើ​ទូរស័ព្ទ​នោះ ១០០០​ដុល្លារ​អា​មេ​រិ​ក ហើយ​បង់​រំ​លោះ​គេ​ទៀត ។

៨ – ទម្លាប់​ភ្លើតភ្លើន ស៊ី​វី​ឡៃ ៖ ត្រង់នេះ​មាន​មនុស្ស​ជា​ច្រើន​ដែល​កំពុង​ភ្លើតភ្លើន មិន​ទាន់​ស្គាល់​ខ្លួនឯង​ជា​នរណា​នោះ​ទេ អ្នកខ្លះ​ចេញ​ច​រឹក​មក​ធ្វើខ្លួន​យើង​ដូច​កូន​អ្នកមាន ឬ​កូនមហា​សេដ្ឋី ធ្វើខ្លួន​ឡើង​ស៊ី​វី​ឡៃ ខ្លួន​មិន​ទាន់​មាន​អ្វី​ផង ចូល​សុទ្ធតែ​ហាង​ថ្លៃ​ៗ ហឺរ​ហា កាឡី​ប​ៗ ដល់​ភ្លើតភ្លើន​ចឹ​ង​ទៅ គាត់​ក៏​រាប់អាន​តែ​មិត្ត​ភ័​ក្ត​ភ្លើតភ្លើន​ដែរ​។ អ្នកខ្លះ​រកតែ​៥០ ដុល្លារ​អា​មេ​រិ​ក​មិន​បាន​ផង តែ​កុំ​សួរ​ក្លឹ​ប​ណា​ក៏​គាត់​ស្គាល់​ដែរ ហើយ​បើ​ថា​ទៅ​ណា​វិញ តុ​ក​ៗ​មិន​ជិះ​ទេ ជិះ taxi​។

៩ – ទម្លាប់​សេពគប់​មិត្ត​មិន​ត្រឹមត្រូវ ៖ មិត្ត​មិន​ត្រឹមត្រូវ គឺជា​មិត្ត​ដែល​គ្មាន​គំនិត​រកស៊ី ឬ​ក៏​មានគំនិត​អន់​ៗ មិត្ត​ដែល​មានគំនិត​អវិជ្ជមាន ឬ​ក៏​ជា​អ្នក​ដែល​មិនសូវ​ជា​មានការ​ចេះ​ដឹង​ហើយ អន់​ច​រឹក​ទៀត ។ នោះ​មិនមែន​សំដៅ​ទៅ​លើ​មិត្ត​ជា​អ្នកមាន​និង​អ្នកក្រ​នោះ​ទេ ជួនកាល​មិត្ត​នោះ​ក្រ​មែន តែ​គាត់​មានគំនិត​ក្នុង​ការ​រកស៊ី ជា​អ្នក​ឆ្លាត ពូកែ និង​មានការ​តស៊ូ នេះ​ហើយ​ជា​មិត្ត​ដែល​នាំ​ឱ្យ​យើង​ចំរើន​គំនិត បើ​ទោះបី​មិន​ទាន់​មាន​ឳ​កាស​ក្នុង​ការ​មានបាន​ក៏​ដោយ​។

១០- ទម្លាប់​ស្ពឹក​ឬ​ទុយមុយ ៖ គឺ​យឺតយ៉ាវ ធ្វើ​អ្វី​ៗ​មួយ​ៗ ធ្វើ​សកម្មភាព​មួយ​ៗ ហើយ​បន់​ឱ្យ​តែ​ដល់​ពេល​សម្រាក ដល់​ពេល​បរិភោគ នេះ​គឺ​ប្រើ​ពេលវេលា​មួយ​ថ្ងៃ​ៗ ឥតប្រយោជន៍ ដូចនេះ​មួយ​ថ្ងៃ​ៗ​គ្មាន​អ្វី​ជា​ដុំ​កំភួន គ្មាន​អ្វី​ជា​លទ្ធិ​ផល ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9630654