Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តម្លៃប្រេងឆៅ កើនឡើងជាង៤២ដុល្លារ ក្នុង១ធុង

តម្លៃប្រេងឆៅ ប្រភេទ Brent ​ ការទូទាត់សម្រាប់ខែសីហា ឆ្នាំ២០២០​ខាងមុខនេះ គឺការជួញដូរ នៅទីក្រុងឡុងដ៍ កើនឡើងជាង៤២ដុល្លារ ក្នុងមួយធុង ហើយភាពមិនប្រាកដប្រជា នៃទីផ្សាររបស់រុស្ស៊ី សង្ឃឹមថា សេដ្ឋកិច្ចនឹងវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយការរាតត្បាតកូវីដ១៩។

ទីភ្នាក់ងារសារព័ត៌មាន Tass បានផ្សាយថា តម្លៃកុងត្រានាពេលខាងមុខរបស់ប្រេងឆៅ Brentសម្រាប់ការទូទាត់ នៅខែសីហា ឆ្នាំ២០២០ កើឡើង ១,៣ភាគរយ​ នៅ ICE មានមូលដ្ឋាននៅទីក្រុងឡុងដ៍។ តួលេខនេះ ធ្វើឲ្យតម្លៃប្រេងឡើងថ្លៃដល់ ៤២,០៥ដុល្លារអាមេរិក ក្នុងមួយធុង។

ដោយឡែក សន្ទស្សន៍ទីផ្សាររបស់រុស្ស៊ី បានបញ្ចប់នូវការជួញដូរ កាលពីថ្ងៃទី១៨ ខែមិថុនា ក៏នៅតែមានភាពមិនប្រាកដប្រជា ដោយសង្ឃឹមថា​ សេដ្ឋកិច្ចនឹងមានភាពល្អប្រសើរឡើងវិញ ក្រោយការរាតត្បាតពីមេរោគកូវីដ១៩។

ផ្ទុយទៅវិញ ប្រេងប្រភេទ Brent សម្រាប់ការទូទាត់ នៅខែសីហា ឆ្នាំ២០២០ កើនឡើង ២ ភាគរយ ស្មើនឹង៤១,៣៥ ដុល្លារក្នុង១ធុង នៅ ICE មានមូលដ្ឋាន នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៨ ខែមិថុនា។ បើតាម Bogdan Zvarich មកពី PSB បានបញ្ជាក់ថា ស្ថានភាពទីផ្សារធនធានថាមពល បានប្រឈមនឹងការធ្លាក់ចុះ។

ដោយឡែកហេតុផលសម្រាប់ភាពមិនប្រាកដប្រជាលើទីផ្សារ បានកើតឡើង ដោយសារការព្រួយបារម្ភអំពីការអាចផ្ទុះឡើងវិញនូវរលកទី២ នៃកូវីដ១៩៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9402118