Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទិដ្ឋភាពថ្ងៃរះដ៏អស្ចារ្យនៅបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច

បារាយណ៍​ទឹកថ្លា ឬ បារាយណ៍​ខាងលិច​ចាប់ផ្តើម​កសាង​ឡើង​នៅ​សតវត្ស​ទី ១១ (១០០២ ដល់ ១០៦៦) ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី ១ (១០០២ ដល់ ១០៥០) ហើយ​បាន​បញ្ចប់​ជា​ស្ថាពរ​នៅក្នុង​រជ្ជកាល​បន្ទាប់ គឺ​រជ្ជកាល​ព្រះបាទ​ឧទយា​ទិត្យ​វរ្ម័នទី ២ ដែល​ត្រូវជា​ព្រះរាជបុត្រ​ព្រះអង្គ (១០៥០ ដល់ ១០៦៦) ។

បារាយណ៍​នេះ​មាន​បណ្តោយ​ប្រវែង ៨ គីឡូម៉ែត្រ និង​ទទឹង ២,២ គីឡូម៉ែត្រ ហើយ​ផ្គត់ផ្គង់​ទឹក​តាមរយៈ​ស្ទឹង​ពីរ គឺ​ស្ទឹង​សៀមរាប និង​ស្ទឹង​ពួក (​ភ្ជាប់​ដោយ​អូរ​ខ្លូត​) ។តាមរយៈ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​ដែល​រួម​សហការ​រវាង​សាលា​បារាំង​ចុង​បូព៌ា និង​អាជ្ញាធរ​ជាតិអប្សរា​គេ​អាច​ដឹង​បាន​ទៀតថា នៅ​ផ្នែក​ខាងលិច​នៃ​បារាយណ៍​មាន​មនុស្ស​មក​រស់នៅ​យូរ​មក​ហើយ ពោល​គឺ​មុន​ការកសាង​រាជធានី​ខាងលើ​ទៅ​ទៀត ។ នៅក្នុង​ឆ្នាំ ២០០០ គេ​បាន​រកឃើញ​ផ្នូរ​បុរាណ​ដែល​ស្ថិតនៅ​ជិត​ប្រាសាទ​ព្រៃក្មេង​ហើយ​ផ្នូរ​ទាំងនោះ​មាន​អាយុកាល​ក្នុង​យុគសម័យ​ដែក (​យុគ​លោហៈ​) និងបន្ត​រហូត​មក ។

កាលពី​ពាក់កណ្តាល​ឆ្នាំ ២០០៥ មុននេះ គេ​រកឃើញ​ផ្នូរ​បុរាណ​មួយ​ទៀត​ស្ថិត​នៅ​ចំ​កណ្តាល​បារាយណ៍ ។ ផ្នូរ​បុរាណ​នេះ​មាន​អាយុកាល​ស្ថិតនៅ ក្នុង​យុគសម័យ​សំរិទ្ធ​​ ពោលគឺ​ប្រហែល ១០០០ ឆ្នាំមុន​គ្រឹស្តសករាជ ។​

​បច្ចុប្បន្ន​បារាយណ៍​ខាងលិច​បាន​ស្ថិតនៅក្នុង​គំរោងរបស់​នាយកដ្ឋាន​ គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរជាតិ​អប្សរា ។​ ​ការងារ​អភិរក្ស និង​លើក​តម្លៃ​នេះ បាន​ចាប់ផ្តើម​តាំង​តែ​ពី​ឆ្នាំ ២០០៧ ក្រោម​ការដឹកនាំ​របស់ លោក ហង់ ពៅ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក។ ​ក្រុម​ការងារ​បាន​នឹង​កំពុង​ប្រតិបត្តិ​ការងារ​យ៉ាង​សកម្ម ដើម្បី​សង្គ្រោះ​ស្ថានភាព​ដ៏​គ្រោះថ្នាក់​បច្ចុប្បន្ន របស់​បារាយណ៍​ ។ ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រុម​នេះ ស្ថិត​ក្នុង​គោលបំណង​ថែរក្សា​ការពារ​កុំឲ្យ​សំណង់​បារាយណ៍ ទទួល​នូវ​ការខូចខាត​បន្តទៅទៀត និង​ជា​ពិសេស​ខិតខំ​ប្រឹងប្រែង​ស្តារឡើងវិញ​នូវ​តម្លៃ​ដ៏​អស្ចារ្យ​របស់​ សំណង់​ធារាសាស្ត្រ​បុរាណ ដែល​នៅតែ​មាន​តួនាទី​បំរើ​ឲ្យ​វិស័យ​កសិកម្ម និង​ជំនឿ​តាំងពី​សម័យ​បុរាណ​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ ។​

សូមបញ្ជាក់ផងដែរថា នៅចំកណ្ដាលបារាយណ៍ខាងលិច មាន​ប្រាសាទមួយមានឈ្មោះថា ” ប្រាសាទមេបុណ្យខាងលិច” កំពុងទទួល​បានការជួសជុល ហើយយើងសង្ឃឹមថាមិនយូរមិនឆាប់ ការងារនេះនឹងរួចរាល់ ហើយប្រាសាទទាំងមូលនឹងបង្ហាញរូបរាង​ដល់​ទេសចរជាតិ និង​អន្តរជាតិឲ្យបានស្គាល់ និងធ្វើឲ្យគេស្គាល់ពីបារាយណ៍ខាងលិចកាន់តែច្បាស់ថែមទៀត។



from: https://tnaot.com/km/m/detail/article/9402031