សុខភាព៖ សម្រាប់លោកអ្នកជាពិសេសសុភាពនារី ដែលព្រួយបារម្ភញ៉ាំអាហារឡើងទម្ងន់ និងចង់សម្រកទម្ងន់ អាចជ្រើសរើសយកបង្គាសមុទ្រ ជាអាហារសម្រាប់លោកអ្នក។
បង្គាសមុទ្រ ផ្ទុកវីតាមីន និងសារធាតុរ៉ែសម្បូរបែប ដែលជួយសម្រកទម្ងន់អ្នកទទួលទាន ដូចជាវីតាមីន A, B, និង E រួមទាំងសារធាតុរ៉ែមាន សេឡេញ៉ូម ផូស្វ័រ ទងដែង អ៊ីយ៉ូត និងស័ង្គជាដើម។
សូមបញ្ជាក់ថា ការទទួលទានមិនថាអាហារប្រភេទអ្វីនោះទេ សុទ្ធតែមានកម្រិតរបស់វា ព្រោះថាការទទួលទានលើសកម្រិត វាបែរជាផ្ដល់ផលប៉ះពាល់ដល់សុខភាពទៅវិញ។ ដូច្នេះ លោកអ្នកមិនគួរសម្រុកញ៉ាំបង្គា ព្រោះតែចង់សម្រកទម្ងន់នោះទេ៕