Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យឃាត់រថយន្តដឹកដី៨គ្រឿងនៅផ្លូវ៦០ ម៉ែត្រ

ភ្នំពេញ៖ នាព្រឹកថ្ងៃថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២០ ដោយមានគោលការណ៍ ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ រួមទាំង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យបានដឹកនាំក្រុមការងារចុះឃាត់ រថយន្ត ដឹកជញ្ជូនដី ខ្សាច់ ថ្ម-គ្រួស ព្រំប្រទល់ដង្កោ -មានជ័យ និង លាងសំអាតផ្លូវ ក៌ដូចកាត់ជំរះស្មៅ នៅត្រង់ចំណុច ផ្លូវច្រកចូលសាលាខណ្ឌមានជ័យ ។

ដែលមានសមាសភាពចូលរួម ៖

ក្រុមការងារ គណៈកម្មាធិការក្រុង

លោកវរសេនីយ៍ទោ ជឹម សុភ័ក្រ អធិការរង នគរបាលខណ្ឌមានជ័យ

លោកវរសេនីយ៍ត្រី ណុល សុធា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ

– លោក ឡេង ច័ន្ទភក្រ្តា ប្រធានសន្តិសុខ សណ្តាប់ធ្នាប់ ខណ្ឌ។

គោលបំណងក្នុងការចុះឃាត់នេះដែរគឺ៖

 ដើម្បីធ្វើការអប់រំណែនាំដល់ អ្នកបើកបរ រថយន្តដឹកជញ្ជូនដី ខ្សាច់ ថ្ម-គ្រួស ពេលដឹកមិនត្រូវហូរហៀ ឬប្រឡាក់លើផ្លូវ ៦០ម៉ែត្រ ដែរអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ ឬក៌អាចប៉ះពាល់លើអ្នកធ្វើដំណើរលើដងផ្លូវនេះផងដែរ ។

ពិនិត្យមើលរថយន្ត តទ្រុង ខុសបច្ចេកទេស ។

-ចំពោះ រថយន្ត ដែលក្រុមការងារ ឃាត់បានមានចំនួន ៨គ្រឿង គឺយកមករក្សាទុកនៅ សាលាខណ្ឌមានជ័យ ដើម្បីឲ្យមន្រ្តីជំនាញ ពិនិត្យ ទៅលើ អ្នកបើកបរ និង ពិនិត្យ ប័ណ្ណបើកបរ រួមទាំងច្បាប់អនុញ្ញាតិ និង លក្ខណះបច្ចេកទេសផ្ទុកលើសទម្ងន់ ដើម្បីដោះស្រាយតាមនិតិវិធី ។

ក្នុងនោះដែរ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ បានសំណូមពរឲ្យរថយន្តដឹកដីដែលកំពង់ចរាចរលើកំណាត់ផ្លូវ ៦០ម៉ែត្រ ( វិថី សម្តេចតេជោ)ចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ ផ្លូវគោកអោយបានត្រឹមត្រូវ

ពេលរថយន្ត ដឹកដី ឬ ដឹកខ្សាច់ មុនពេលដឹកចេញពីការដ្ឋានត្រូវលាង សម្អាត កង់រថយន្តឲ្យបានស្អាត ត្រូវគ្របតង់ឲ្យបានត្រឹមត្រូវ ជៀសវាងកុំអោយមានការហូរទឹកប្រឡាក់ផ្លូវដែលធ្វើឲ្យ ខូចសណ្តាប់ធ្នាប់ ហើយប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀតស្នើសុំកុំឲ្យដឹកលើសទម្ងន់ អាចកើតជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង ៕ដោយ៖សួង សាម

from: https://tnaot.com/km/m/detail/article/9630381