Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បោះឆ្នោតអាមេរិក ៖ ​លោក​Biden នាំមុខលោកត្រាំ​ ក្នុងលទ្ធផលស្ទង់មតិ

បើតាមលទ្ធផលស្ទង់មតិរបស់មហាវិទ្យាល័យ Quinnipiac ប្រកាសកាលពីថ្ងៃទី១៨ ​ខែមិថុនា បង្ហាញឲ្យឃើញថា អតីតអនុប្រធានាធិបតីអាមេរិក លោក​ Joe Biden ​ទទួលបាន​សំឡេងគាំទ្រ រហូតដល់ទៅ​៤៩ភាគរយ​ ខណ:លោក ត្រាំ វិញ ទទួលបានតែ​៤១ភាគរយប៉ុណ្ណោះ។

ការស្ទង់មតិបង្ហាញឲ្យឃើញថា​ បើទោះជាមានបញ្ហាជាច្រើនកើតឡើង នៅលើទឹកដីអាមេរិក ជាពិសេស បាតុកម្មប្រឆាំងនឹងការរើសអើងជាតិ​សាសន៍ ប៉ុន្តែការគាំទ្របេក្ខភាពទាំងពីររូប នៅមិនមានអ្វីផ្លាស់ប្តូរនៅឡើយ។

លោក​ Tim Malloy អ្នកឯកទេសស្រាវជ្រាវរបស់មហាវិទ្យាល័យ​ Quinnipiac បានលើកឡើងថា បើទោះជាអាមេរិកកំពុងប្រឈមនឹងបញ្ហាកូវីដ​១៩ ក៏ដូចជា វិវាទ និងអំពើហិង្សាតាមផ្លូវថ្នល់ដោយសារតែ​ បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ប៉ុន្តែលទ្ធផលស្ទង់មតិ នៅមិនទាន់មានការផ្លាស់ប្តូរនោះឡើយ។

ប៉ុន្តែអ្វីគ្រប់យ៉ាង គឺអាចប្រែប្រួល នៅក្នុងពេលបោះឆ្នោត​ នាដើមខែវិច្ឆិកា ឆ្នាំ​២០២០នេះ។ នៅក្នុងការស្ទង់មតិ ​កាលពីបោះឆ្នោតឆ្នាំ​២០១៦ នាពេលនោះ លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានការគាំទ្រខ្ពស់​ជាង​លោកត្រាំ នៅរាល់ការស្ទង់មតិទាំងអស់។ ប៉ុន្តែនៅពេលបោះឆ្នោតវិញ​ លោក ត្រាំ បែរជាយកឈ្នះលោកស្រី ហ៊ីឡារី គ្លីនតុន ទៅវិញ។ បើទោះជាសន្លឹកឆ្នោតគាំទ្រលើលោកស្រី ហ៊ីឡារី គ្លីនតុន ពិតជាច្រើនជាងលោក ត្រាំ ក៏ដោយ៕ ប្រែសម្រួលដោយ MEO

from: https://tnaot.com/km/m/detail/article/9401871