ភ្នំពេញ៖ កូនស្រី៣នាក់ ត្រូវបានឪពុកចោរម្សៀត សម្លាប់យ៉ាងសាហាវ រួចក៏សម្លាប់ខ្លួនតាមក្រោយ ផ្អើលពេញបណ្តាញសង្គមហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ១០១៣ ក្នុងភូមិឧកញ៉វាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមសម្តីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៨៖៣០នាទីយប់ ខ្លួនបានត្រឡប់មកពីធ្វើការវិញ រួចក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយ ដូច្នេះខ្លួនក៏បានចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញប្ដី បានចង.កស្លាប់បាត់ហើយ ចំណែកកូនស្រី៣នាក់ទៀត ក៏បានស្លាប់ផងដែរ។ ដូច្នេះ ខាងប្រពន្ធក៏បានស្រែកឆោឡោឲ្យអ្នកជិតខាងមកជួយ ក៏ធ្វើឲ្យមាន
ការភ្ញាក់ផ្អើលតែម្ដង ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ បន្ទាប់ពីមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យរួច ពួកគេបានសន្និដ្ឋានថា ជនរងគ្រោះជាកូនទាំង០៣នាក់ បានស្លាប់ដោយសារច្របាច់ក ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពរួច បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅកន្លែងកើតហេតុតែម្ដង។
យ៉ាងណាមិញ បើតាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា ឪពុកអប្រិយម្នាក់នេះ បានសម្លាប់កូន និងខ្លួនឯងចោល ព្រោះតែមូលហេតុជំពាក់បំណុលគេ៕ត្នោត