បើគិតក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ ជាង១៨១ ០០០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប បន្ដកើនឡើងដល់ជិត៨,៦លាននាក់។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងកូវីដ១៩ ជាង ១៨១ ២៣២នាក់ និងស្លាប់ ៥ ២៤៥នាក់ ហើយវាធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅលើពិភពលោកកើនដល់ជាង ៨,២៤លាននាក់ និងស្លាប់ជាង៤០ម៉ឺននាក់។ ស្ថិតិទាំងនេះ គឹអង្គការសុខភាពពិភពលោក ហៅកាត់ WHO ទទួលបានទិន្នន័យផ្លូវការពីបណ្ដាប្រទសនានា នៅជុំវិញពិភពលោក។
តំបន់អាមេរិកខាងត្បូង និងខាងជើង ក្លាយជាតំបន់មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត ដោយមានអ្នកឆ្លងកើនដល់ ៤ ០១៥ ៣៨៦នាក់ ។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក មានអ្នកឆ្លង ១១៥ ៥២៧នាក់ និងមានអ្នកស្លាប់ ៣៤៣៦នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុប នៅក្នុងតំបន់នេះ កើនដល់ ២០៨ ៩៩១នាក់។
ដោយឡែកតំបន់អឺរ៉ុបវិញ មានអ្នកឆ្លងកូវីដ១៩ ចំនួន ២ ៤៧១ ៧៩២នាក់ និងស្លាប់ ១៩០ ៣០៤នាក់។ បើនិយាយ ក្នុងរយ:ពេល២៤ម៉ោងកន្លងមក តំបន់នេះមានអ្នកឆ្លង ១៩ ៣២៨នាក់ និងស្លាប់ ៧២២នាក់។
តំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត មានអ្នកឆ្លង ៨៣៧ ៤៩៧នាក់ និងស្លាប់ ១៨ ៥៧៥នាក់ ដោយគិតត្រឹមថ្ងៃទី១៨ ខែមិថុនា។ ផ្ទុយទៅវិញ នៅក្នុងរយ:ពេល២៤ម៉ោងកន្លងមក តំបន់នេះ មានអ្នកឆ្លង ២០ ០៣៩នាក់ និងស្លាប់៥១៨នាក់។
បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ថា នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ៨ ៥៨៣ ៨៣៨នាក់ ក្នុងនោះស្លាប់ ៤៥៦ ២៤៥នាក់ និងជាសះស្បើយ ៤ ៥១៣ ២១៩នាក់៕ ប្រែសម្រួលដោយ Nuon