Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងអប់រំ អនុញ្ញាតឱ្យគ្រឹះស្ថានសាធារណៈគ្រប់កម្រិតនៅខេត្តចំនួន៤ បើកដំណើរការឡើងវិញ

ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈ ដែលមានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ទូទាំងប្រទេស និងគ្រឹះស្ថានសាធារណៈគ្រប់កម្រិតនៅតាម​ទីរួមខេត្តចំនួន៤ ដែល​មាន​កម្រិតហានិភ័យទាប (ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី) បើកដំណើរការឡើងវិញ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា។

តាមរយៈប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងអប់រំយុវជន យុវជន និងកីឡាលោករស់ សុវាចា បានបង្ហាញរបាយការណ៍ជុំវិញរឿងនេះថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងពិនិត្យលទ្ធភាពជាក់ស្តែង ដើម្បីអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈតាមរាជធានី ខេត្តផ្សេងទៀតតាមទ្រង់ទ្រាយតូច។

ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនពី​កម្រិតមត្តេយ្យសិក្សា​ដល់​ឧត្តម​សិក្សា​បើកដំណើរការឡើងវិញ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំង​គ្រឹះ​ស្ថាន​សិក្សា។ គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យស្នើសុំបើក មកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈ​មន្ទីរ​អប់រំ យុវជន និងកីឡា។ គ្រឹះស្ថានសិក្សាឯកជនត្រូវចុះកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំ យុវជន និងកីឡាមុនការបើកដំណើរការ។

គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម÷

-វិធានការ​សុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើការសាលារៀនឡើងវិញក្នងបរិបទកូវីដ-១៩ ចុះថ្ងៃទី០៤ សីហា ឆ្នាំ២០២០។

-និយាម​រៀននិងបង្រៀនថ្មី÷ កំណត់ចំនួនសិស្សប្រមាណ២០នាក់ក្នុង១ថ្នាក់ និងឆ្លាស់វេនគ្នា

-ថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវអនុវត្តបញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនមានឈប់សម្រាកវិស្សមកាលធំ។

-ចំពោះកម្រិតសិក្សា និងគ្រឹះស្ថានសិក្សាដទៃទៀត ដែលមិនទាន់បានបើកដំណើរការឡើងវិញ ត្រូវបន្តការសិក្សាពីចម្ងាយ។

-សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ÷ ២១ ធ្នូ ២០២០

-សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ÷ ៣០ វិច្ឆិកា ២០២០

ស្របពេលជាមួយនឹងការអនុវត្តដំណាក់កាលទី២ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តកិច្ច​សហការ​ជាមួយគ្រប់ភាគីពាក់ព័ន្ធសិក្សាស្ថានភាព និងវាយតម្លៃការរៀបចំរបស់គ្រឹះស្ថានសិក្សា​សម្រាប់​ត្រៀម​ខ្លួន​បើកដំណើរការដំណាក់កាលទី៣។

ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នឹងចាប់ផ្តើម ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ​២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណ:ខ្លះ និងគ្រឹះស្ថានសិក្សាឯកជនខ្លះ ដោយត្រូវអនុវត្តតាម​លក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះតាមតម្រូវការជាក់ស្តែង) និងត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើការសាលារៀនឡើងវិញក្នងបរិបទកូវីដ-១៩ ចុះថ្ងៃទី០៤ សីហា ឆ្នាំ២០២០៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9630091