Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សូម​ពិចារណា​ឱ្យ​ឃើញច្បាស់​តាម​សេចក្តី​ពិត

បុគ្គល​ឆ្លាត​តែង​ពិចារណា​រក​សេចក្តី​ពិត​យ៉ាងនេះ​ថា អំពើ​ល្អ​ពិតជា​ផ្តល់​ផល​ល្អ ឯ​អំពើអាក្រក់​ពិតជា​ផ្តល់​ផល​អាក្រក់ ហើយ​ញុំាង​ឱ្យ​ដល់​ព្រម​ដោយ​សទ្ធា​ជឿ​កម្ម​ជឿ​ផល​យ៉ាង​មុតមាំ និង​ព្យាយាម​ធ្វើ​តែ​អំពើ​ល្អ មាន​ធ្វើ​ទាន​និង​រក្សាសីល​ជាដើម ។

កិរិយា​យល់​ច្បាស់​អំពី​វិបាក​នៃ​កម្ម ហើយ​ប្រញាប់​តម្កល់​ខ្លួន​ក្នុង​ទាន​សីល ភាវនា សមាធិ ឱ្យ​នៅ​តែ​ក្នុង​សេចក្តី​ព្យាយាម មិន​ខ្ជិលច្រអូស តាំងខ្លួន​ឱ្យ​នៅ​ក្នុង​សតិ នៅ​ឆ្ងាយ​ពី​ការ​ធ្វេសប្រហែស ឬ​មិន​យក​ខ្លូ​ន​ទៅ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើអាក្រក់​ណាមួយ យ៉ាងនេះ​ឈ្មោះ​ថា​ការ​ពិចារណា​ត្រូវរ​តាម​សេចក្តី​ពិត ។

ជឿ​កម្មផល​គឺ​ជឿ​ថា ជន​ណា​ប្រព្រឹត្ត​អំពើ​អ្វី សាង​កម្ម​អ្វី បុគ្គល​នោះ​នឹង​ទទួលផល​ដូចដែល​ខ្លួន​បាន​សាង​ជាក់​ជា​មិន​ខាន នេះ​ជា​រឿង​ពិត​នៃ​សង្គម​លោក ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9630088