Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Update ៖ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ ជិត៨,៦លាននាក់

គិតចាប់តាំងពីការផ្ទុះឡើងដំបូង នៅអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ មានអ្នកឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ បន្ដកើនឡើងដល់ជិត៨,៦លាននាក់ នៅទូទាំងពិភពលោក។

បើយោងតាមគេហទំព័រ Worldometer បានចេញផ្សាយថា​ បើគិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ៨ ៥៧៦ ០៩០នាក់ ក្នុងនោះស្លាប់ ៤៥៦ ២៤៥នាក់ និងជាសះស្បើយ ៤ ៥១៣ ២១៩នាក់។

អង្គការសុខភាពពិភពលោក ហៅកាត់ WHO​ បានសរសេរ នៅក្នុងព្រឹត្ដិបត្រប្រចាំថ្ងៃរបស់ខ្លួនថា ស្ថានភាពកូវីដ១៩ នៅលើពិភពលោក កាលពីប៉ុន្មានថ្ងៃមុនេះ មានករណីឆ្លងថ្មី ជិត១២ម៉ឺន។ នៅលើពិភពលោក ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការឆ្លងថ្មី នៃកូវីដ១៩ ចំនួន ១១៩ ៧៥៩ករណី និងស្លាប់ ៥ ៤៩៤នាក់។ ចំនួននេះ​ ធ្វើឲ្យតួលេខអ្នកឆ្លងសរុប បន្ដកើនឡើងដល់ ៨ ០៦១ ៥៥០នាក់ និងស្លាប់ ៤៤០ ២៩០នាក់។ ស្ថិតិទាំងនេះ ត្រូវបានអង្គការសុខភាពកំពូលមួយនេះ ទទួលបានទិន្នន័យផ្លូវការពីបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក។

រហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាណាមួយ បញ្ជាក់ពីការថមថយ នៃការឆ្លងកូវីដ១៩នៅឡើយ ហើយជារៀងរាល់ថ្ងៃ មានអ្នកឆ្លងជំងឺដង្ហើមប្រភេទថ្មីនេះរាប់ម៉ឺននាក់ថែមទៀតផង។

តំបន់អាមេរិកខាងត្បូង និងខាងជើង ត្រូវបានកត់ត្រា មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ដោយមានអ្នកឆ្លងកើនដល់ ៣ ៨៩៩ ៨៥៩នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក តំបន់នេះ​មានការឆ្លងថ្មី ៥៨ ២៥០នាក់ និងស្លាប់ ១ ៩៨១នាក់ ធ្វើឲ្យចំនួអ្នកស្លាប់សរុប នៅក្នុងតំបន់នេះបន្ដកើនដល់ ២០៥ ៥៥៥នាក់។

តំបន់អឺរ៉ុប ត្រូវបានកត់ត្រា មានអ្នកឆ្លងច្រើនលំដាប់ទី២ ដោយមានអ្នកឆ្លងសរុប ២ ៤៥២ ២៤៧នាក់ និងស្លាប់ ១៨៩ ៥៨២នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក នៅអឺរ៉ុប មានការឆ្លងថ្មី ចំនួន១៨ ០៦៣ករណី និងចំនួនអ្នកស្លាប់ថ្មី ៨០៣នាក់។

តំបន់សមុទ្រមេឌីទែរ៉ាណេ មានអ្នកឆ្លងសរុប ចំនួន ៨១៧ ៤៥៨នាក់ និងស្លាប់ ១៨ ០៥៧នាក់ ដោយគិតត្រឹម ថ្ងៃទី១៧ ខែមិថុនា ។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក មានការឆ្លងថ្មី ចំនួន ២០ ៦៩៩ករណី និងចំនួនអ្នកស្លាប់ថ្មី ចំនួន ៤៩៩នាក់។

ទោះជាយ៉ាងណា អាមេរិកនៅតែជាប្រទេសរងគ្រោះដោយសារកូវីដ១៩ខ្លាំងជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លង បន្ដកើនឡើងដល់ជាង២លាននាក់។ រីឯប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើន បន្ដបន្ទាប់ពីអាមេរិក រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ ប៉េរូ អ៊ីតាលី…ជាដើម៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9401423