Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកត្រាំ ព្រមានកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយចិន

បើទោះបី មន្ត្រីអាមេរិក បញ្ជាក់ថា​ការកាត់ផ្តាច់ទំនាក់ទំនង ជាមួយចិននាពេលនេះមិនមែនជារឿងល្អឡើយ។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១៨ ខែមិថុនា បានព្រមានថា នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន​​ ។

នៅលើបណ្តាញសង្គម​ Twitter ​របស់លោកថាសរសេរថា​«ទាំងនោះមិនមែនជាកំហុសរបស់លោក Robert Lighthizer ដោយសារតែខ្ញុំមិនទាន់ច្បាស់។ អាមេរិក ប្រាកដជារក្សាគោលនយោបាយ កាត់ផ្តាច់ទំនាក់ទំនងជាមួយចិន»។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និង​វ៉ាស៊ីនតោន កាន់តែតានតឹង ដោយសាបញ្ហាជាច្រើន ក្នុងនោះមានការឆ្លងរាលដាលកូវីដ​១៩​ ក៏ដូចជាបញ្ហាទំនាក់ទំនងអន្តរជាតិផ្សេងៗទៀត​។

ប៉ុន្តែតំណាងពាណិជ្ជកម្ម អាមេរិកលោក Robert Lighthizer បានបញ្ជាក់ថា ការកាត់ផ្តាច់ទំនាក់ទំនងជាមួយចិននាពេលនេះ គឺជាបញ្ហាស្មុគស្មាញបំផុត​។ លោកបន្តទៀតថា​« ការកាត់ផ្តាច់ទំនាក់ទំនងជាមួយចិនគឺជាយុទ្ធសាស្ត្រកាលពីប៉ុន្មានឆ្នាំមុន តែពេលនេះមិនអាចឡើយ។ ខ្ញុំគិតថា​ចំពោះស្ថានភាពបច្ចុប្បន្ន ការកាត់ផ្តាច់ទំនាក់ទំនងជារឿងមិនល្អឡើយ»។

កាលពីថ្ងៃទី​១៧ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ​ Mike Pompeo ​បានប្រកាសថា បានជួបពិភាក្សាជាមួយមន្ត្រីការបរទេស ចិន​លោក​ Yang Jiechi នៅហាវៃ អាមេរិក​។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធបំផុត៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9401414