ខេត្តភូកេត៖ លោក Captanan Petnu ប៉ូលិសនៃតំបន់ Sakoo ត្រូវបានគេហៅទៅជំរុំដំរីមួយនៅម៉ោងប្រហែល ៥ល្ងាច។
នៅកន្លែងកើតហេតុ មន្ត្រីជំនាញបានរកឃើញសាកសពរបស់ទម័កដំរីម្នាក់ឈ្មោះថា Taworn Patta អាយុ ៣៤ឆ្នាំមានដើមកំណើតមកពីខេត្តSurin ដេកស្លាប់នៅកន្លែងស្នាក់នៅរបស់គាត់។ បំពង់ករបស់លោក Taworn ត្រូវបានគេកាត់នឹងកាំបិតវែងមួយ។ លោកប៉ូលិស Capt Sunan បានកត់សម្គាល់ថា បន្ទប់ជនរងគ្រោះមិនមានសញ្ញាបង្ហាញថាត្រូវគេប្លន់ទេ ហើយជនរងគ្រោះក៏មិនមានស្នាមវាយតប់នោះដែរ។ ជនរងគ្រោះស្នាក់នៅជាមួយសាច់ញាតិឈ្មោះថា Kittisak Submak ជាអ្នកដែលប្រាប់ប៉ូលិសថាគាត់ចេញទៅក្រៅដើម្បីកាត់ស្មៅឱ្យដំរីស៊ី ហើយពេលត្រឡប់មកវិញស្រាប់តែឃើញជនរងគ្រោះដេកស្លាប់។ លោក Kittisak ក៏បានបន្ថែមផងដែរថាជនរងគ្រោះលោក Taworn មានជំងឺបាក់ទឹកចិត្តប្រចាំកាយ។ គាត់បានទទួលការព្យាបាលនៅមន្ទីរពេទ្យខេត្ត Surat Thani និងនៅមន្ទីរពេទ្យ Vachira Phuket ។
រូបតំណាង
ប៉ូលិសបានកត់សម្គាល់ថាជនរងគ្រោះ Taworn បានស្លាប់ប្រហែល ៤ម៉ោង មុនពេលប៉ូលិសមកដល់ ហើយលោក Kittisak ដែលជាសាច់ញាតិបានអះអាងថាជនរងគ្រោះបានធ្វើអត្តឃាតខ្លួនឯង។ ទោះជាយ៉ាងណាក្តី ប៉ូលិសកំពុងតែបន្តការស៊ើបអង្កេតហើយសាកសពរបស់លោក Taworn ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Thalang ដើម្បីធ្វើការពិនិត្យបន្តទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Phuket news