ចាំអង្កាល់ទៀត! Samsung បើកដៃទូលាយឲ្យ One UI 2.5 ដំណើរការ LTE និង 5G លើត្រកូល Galaxy S20 ហើយ
ប្រព័ន្ធប្រតិបត្តិការថ្មីស្រឡាង One UI 2.5 ជាកំណែទម្រង់ថ្មីទាំងកម្មវិធីនិងដំណើរប្រើប្រាស់របស់ស្មាតហ្វូនឲ្យកាន់តែមានភាពងាយស្រួលប្រើនិងឡូយជាងមុនបស់ក្រុមហ៊ុន Samsung ដែលទើបតែធ្វើបច្ចុប្បន្នភាពបានដាក់ឲ្យដំណើរការលើសាមសុងត្រកូល Galaxy S20 កាលពីសប្ដាហ៍មុននេះ។
ការដាក់ឲ្យប្រើប្រាស់លើដំបូងធ្វើទៅលើតែតំបន់ប៉ែកអឺរ៉ុបប៉ុណ្ណោះ ប៉ុន្តែពេលនេះក្រុមហ៊ុនបានបើកដៃទូលាយឲ្យទីផ្សារតាមបណ្ដាលប្រទេសដទៃទៀតរាប់មិនអស់។ ជាការពិតណាស់ ការធ្វើបច្ចុប្បន្នភាពថ្មីនេះនៅតែបន្តពង្រីកខ្លួនបញ្ចូនទៅកាន់ស្មាតហ្វូនស៊េរី S20 ទោះបីជាស្មាតហ្វូនរបស់អ្នកមិនបានទទួលសារដំណឹងក៏ដោយ។
ហើយវាមានឱកាសខ្ពស់ណាស់ថាស្មាតហ្វូនអ្នកអាចមានប្រព័ន្ធប្រតិបត្តិការនេះ បើចង់ច្បាស់អ្នកគ្រាន់តែចូលទៅឆែកឃើញក្នុងកម្មវិធីបង្កប់ Version G98xxXXU4BTH5, G98xxXXU4BTH5 និង G988BXXU4BTH5 លើ Galaxy S20, Galaxy S20+ និង Galaxy S20 Ultra ហើយមិនយូរទេនាពេលឆាប់ៗនេះនឹងមានជាផ្លូវការនៅប្រទេសរបស់យើងដែរហើយ។ ប្រែសម្រួលដោយ៖ ត្នោត