កាលពីពេលថ្មីៗនេះមានប្រភពសារព័ត៌មានថៃ Daradaily មួយបានឲ្យដឹងថា God Itthipat, Peach Pachara, Mo Monchanok និង Kao Supassara បានសម្តែងជាតួឯកនៅក្នុងរឿងភាគថ្មី ដែលមានចំណងជើងថា“Koo Wen”។

ក្នុងនោះដែរនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ ពួកគេទាំងអស់គ្នាបានមកវឹកហាត់ និងផ្លាស់សម្លៀកបំពាក់ទៅតាមតួនាទីរបស់តួអង្គនីមួយៗ។

យោងតាមប្រភពសារព័ត៌មាននេះដដែលបានឲ្យដឹងទៀតថា តារាសម្តែងជើងចាស់មួយរូបលោក Poh Nattawut ក៏បានចូលរួមសម្តែងនៅក្នុងរឿងភាគថ្មីនេះផងដែរ។


សម្រាប់រឿងមួយនេះដែរត្រូវបានដឹកនាំសម្តែងដោយលោក P ‘Somching ដែលជាអ្នកផលិតរឿងនៅក្នុងផលិតកម្ម Good Feeling។

លើសពីនេះទៀត ក៏មានជាការផ្តល់បទសម្ភាសន៍រវាងកញ្ញា Kao Supassara និងអ្នករៀបចំកម្មវិធីព័ត៌មានកម្សាន្តរបស់ស្ថានីយទូរទស្សន៍ថៃប៉ុស្តិលេខ ៣ បានប្រាប់ឲ្យដឹងថា កញ្ញានឹងសម្តែងជាតួអង្គ “Beam” នៅក្នុងរឿងភាគមួយនេះ។

គួររំលឹកដែរថាខ្សែភាពយន្តភាគថ្មីមួយនេះកំពុងតែរៀបចំដំណើរការថត ក្នុងពេលឆាប់ខាងមុខនេះហើយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update