Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្មវិធីថ្មីសម្រាប់ត្រួតពិនិត្យសម្ពាធឈាម របស់ Samsung នឹងដំណើរការនៅលើ Watch Active2

ថ្ងៃនេះក្រុមហ៊ុន Samsung បានបង្កើតនូវកម្មវិធីមួយសម្រាប់ត្រួតពិនិត្យសុខភាពនៅលើនាឡិកាវៃឆ្លាតរបស់ខ្លួននៅប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីបានទទួលស្គាល់ពីក្រសួងសុវត្ថិភាពចំណីអាហារ និងគ្រឿងញៀនរបស់ប្រទេសកូរ៉េ ។ 

ជាមួយកម្មវិធីត្រួតពិនិត្យសុខភាពនេះដែរ អ្នកប្រើនាឡិកា Samsung Galaxy Watch Active2 ទាំងអស់គឺអាចប្រើប្រាស់សម្រាប់វាស់ និងត្រួតពិនិត្យសម្ពាធឈាមតាមរយៈការវិភាគរលកជីពចររបស់អ្នកប្រើប្រាស់ជាមួយនឹងនាឡិកាវៃឆ្លាតនេះ។ បន្ទាប់មកលទ្ធផលនៃសម្ពាធឈាមនេះ នឹងបង្ហាញជាមួយកម្មវិធីត្រួតពិនិត្យសុខភាពដែលបានតម្លើងនៅលើស្មាតហ្វូនដែលភ្ជាប់ជាមួយនាឡិកាវៃឆ្លាតនេះ ហើយអ្នកប្រើប្រាស់អាចតាមដានសម្ពាធឈាមរបស់ពួកគេតាមថ្ងៃ និងខែ ហើយអាចចែករំលែកទិន្នន័យនេះទៅកាន់វេជ្ជបណ្ឌិតរបស់ពួកគេបានផងដែរ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានតម្លើងដោយស្វ័យប្រវត្តិនៅពេលអ្នកធ្វើបច្ចុប្បន្នភាពនូវកំណែចុងក្រោយនៅលើស្មាតហ្វូតតាមរយៈកម្មវិធី Galaxy Wearable ។

បន្ថែមពីលើការដាក់ឱ្យដំណើរការកម្មវិធីត្រួតពិនិត្យសុខភាព Samsung បានប្រកាសថា មុខងារអេឡិចត្រូនិក (ECG) នឹងត្រូវបានបើកសម្រាប់អ្នកប្រើប្រាស់ Watch Active2 នៅកូរ៉េខាងត្បូងក្នុងត្រីមាសទី៣ ឆ្នាំ២០២០ តាមរយៈកម្មវិធីត្រួតពិនិត្យសុខភាព ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

from: https://tnaot.com/km/m/detail/article/9400908