Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយចប់រឿងជម្លោះរវាង ខេម និងផលិតកម្មរបស់ខ្លួន ពេលនេះចេញបទថ្មីយ៉ាងព្រងឺយ

ភ្នំពេញ៖ នៅទីបំផុតជម្លោះរវាងផលិតកម្មថោន ជាមួយតារាចម្រៀង ខេម ត្រូវបានបញ្ចប់ហើយ ដោយភាគីទាំងសងខាងយល់ព្រមបញ្ចប់ជម្លោះ បញ្ឈប់ការវាយប្រហារគ្នា បន្តរាប់អានគ្នាជាធម្មតា ដោយធ្វើការលុបចោលនៅការបង្ហោះរៀងខ្លួន។

ថ្មីៗនេះ តារាចម្រៀង ខេម បានធ្វើការបង្ហាញជាមួយបទថ្មីរបស់ខ្លួនក្នុងផលិតកម្ម Galaxy Navatra ដែលមានចំណងជើងថា៖ ជូនដំណើរអូនឡើងផ្លូវ Highway យ៉ាងព្រងឺយជាមួយនឹងការសម្តែងយ៉ាងប្លែកភ្នែកដូចរឿងភាគអញ្ចឹង។

ជាពិសេសថ្វីត្បិតតែរយៈពេលប៉ុន្មានថ្ងៃនេះ លោក ខេម មិនសូវសប្បាយចិត្ត និងមានទឹកមុខស្រស់ថ្លាក៏ពិតមែន តែចំពោះបទថ្មីរបស់លោកក៏នៅតែមានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗរបស់លោក​ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃសោះមានអ្នកទស្សនារហូតដល់រាប់ម៉ឺននាក់តែម្តង៕ អត្ថបទដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9629907