Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាចម្រៀងស្រី ៥រូបនៅតែអាចរក្សាតំណែងជួរមុខនៅក្នុងប្រទេស

ឈ្មោះជាតារាចម្រៀងជួរមុខសម្រាប់តំណាងនៅក្នុងប្រទេសកម្ពុជាវាមិនមែនជាភាពងាយស្រួលនោះទេ ដែលតារានីមួយៗអាចធ្វើទៅបានគ្រប់គ្នា។ ទាំងអស់នេះគឺកើតឡើងបានដរាបណាពួកគេមានសមត្ថភាព ទេពកោសល្យ ឥរិយាបថថ្លៃថ្នូរ និងទទួលបានប្រជាប្រិយភាពគាំទ្រខ្លាំងពីសំណាក់មហាជន។ ខាងក្រោមនេះអ្នកនឹងបានដឹងថា មានតារាចម្រៀងស្រីរូបណាខ្លះដែលអាចរក្សាតំណែងជួរមុខរបស់ខ្លួនបាន។

១. អ្នកនាង ឱក សុគន្ធកញ្ញា

ក្រោយពីបានប្រឡូកនៅក្នុងវិស័យចម្រៀងអស់រយៈពេលជាច្រើនឆ្នាំរួចមក តារាចម្រៀងស្រីរូបនេះ នៅតែអាចរក្សាកេរ្តិ៍ឈ្មោះជាកំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា។ បើក្រឡេកទៅមើលពីសមត្ថភាពរបស់អ្នកនាងវិញ គឺអាចច្រៀងចម្រៀងបានគ្រប់ទម្រង់ និងមានភាពបទបែនបានយ៉ាងល្អ។ លើសពីនេះទៀត ទោះបីជាអ្នកនាងរៀបការបានកូនប្រុសមួយក៏ដោយ ឃើញថាប្រជាប្រិយភាពនៅតែមានសន្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន។

២. កញ្ញា មាស សុខសោភា

កញ្ញា មាស សុខសោភា គឺជាតារាចម្រៀងស្រីដែលមានសម្លេងពិរោះក្រអួនក្រអៅ និងមានសមត្ថភាព អាចបកស្រាយបទចម្រៀងបានគ្រប់ទម្រង់។ ក្នុងនោះដែរកញ្ញាក៏ជាតារាចម្រៀងស្រីមួយរូបដែលបាននាំយកបទចម្រៀងខ្មែរ ឡើងបង្ហាញនៅលើឆាកអន្តរជាតិ។ ថ្មីៗនេះកញ្ញាទើបតែបានប្រកាសជាសាធារណៈថា ខ្លួនបានដើរចេញពីផលិតកម្មថោនជាផ្លូវការហើយ។ ប៉ុន្តែកញ្ញានៅមិនបានបញ្ជាក់នៅឡើយទេថា ខ្លួននឹងផ្លាស់ទៅទ្រនំណានោះ។

៣. អ្នកនាង ពេជ្រ សោភា

ពេជ្រ សោភា បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០៣ កាលនោះអ្នកនាងទទួលបានភាពល្បីល្បាញខ្លាំង ជាមួយនឹងបទចម្រៀង “Better Day”។ មកទល់ពេលបច្ចុប្បន្ននេះអ្នកនាងកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង និងទទួលបានឱកាសក្លាយជាតារាងតំណាងក្រុមហ៊ុនទូរស័ព្ទ Oppo នៅប្រទេសផងដែរ។

៤. អ្នកនាង សុគន្ធ និសា

ទោះបីអ្នកនាងបានសម្រេចចិត្តបញ្ចប់ភាពនៅលីវ និងដឹកដៃគូស្នេហ៍ចូលរោងការក៏ដោយ ប្រជាប្រិយភាពរបស់អ្នកនាង នៅតែមានស្ទុះក្នុងការគាំទ្រខ្លាំងដដែល។ នេះអាចនិយាយបានថាអ្នកនាង នៅតែអាចរក្សាតំណែងជាតារាចម្រៀងស្រីជួរមុខប្រចាំប្រទេសផងដែរ។ មិនតែប៉ុណ្ណោះអ្នកនាង សុគន្ធ និសា ជាតារាចម្រៀងស្រីម្នាក់ដែលមានសម្លេងក្រអួនក្រអៅបែបស្រគត់ស្រគំ និងត្រូវចិត្តអ្នកគាំទ្របានគ្រប់វ័យ។

៥. កញ្ញា សុខ ពិសី

ថ្វីត្បិតតែកញ្ញាចូលប្រឡូកក្នុងវិស័យចម្រៀង ក្រោយរាមច្បងខាងលើក៏ពិតមែន តែបើក្រឡេកទៅមើលពីសន្ទុះនៃការគាំទ្រវិញ គឺមិនចាញ់គ្នាប៉ុន្មានឡើយ។ មិនតែប៉ុណ្ណោះតារាចម្រៀងសាច់សខ្ចី សម្លេងផ្អែមរូបនេះក៏បានវិវឌ្ឍន៍ខ្លួនពីការច្រៀងបទបែបស្រគត់ស្រគំ មកមានជាបទច្រៀងបែបញាក់កន្រ្តាក់អារម្មណ៍ ដោយអមជាមួយក្បាច់រាំដែលមិនធ្លាប់មានពីមុនមក។ លើសពីទៀត កញ្ញាក៏បានជាប់ឈ្មោះជាតារាចម្រៀងស្រី ដែលមិនចេះវាយឬករាល់ពេលបានជួបជាមួយបណ្តាអ្នកគាំទ្រជុំវិញខ្លួន។

ទោះជាយ៉ាងណាក៏សូមចូលរួមអបអរសារទ សម្រាប់ការទទួលបានឈ្មោះជាតារាជួរមុខប្រចាំប្រទេសកម្ពុជា៕

អត្ថបទដោយ៖ ភារ៉ា

from: https://tnaot.com/km/m/detail/article/9400897