Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទេសភាពដ៍ស្រស់ស្អាតនៅតំបន់ថ្មលយដែលអ្នកទៅលេងគីរីរម្យមិនគួររំលង

មានបងប្អូនមួយចំនួនបានស្គាល់បានទៅដល់ហើយបងប្អូនដែលមិនទាន់ស្គាល់និងបានទៅលេង តែបើមិនបានទៅដល់គីរីរម្យហើយមិនបានទៅដល់ទីនោះហាក់បីដូចជាស្តាយទេសភាពនៅតំបន់ថ្មលយណាស់។

ថ្មលយជាតំបន់មួយដែលស្ថិតនៅមួយភាគនៃឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» ដែលបងប្អួនអាចធ្វើដំណើរពីរង្វង់មូលនាគព័ន្ធតាមផ្លូវព្រៃដែលសំបូរដោយដើមស្រល់យ៉ាងស្រស់ស្អាតប្រមាណ២០ទៅ៣០នាទី

តែប៉ុណ្ណោះបងប្អូននឹងទៅដល់ទីនោះ។ 

ក្នុងករណីដែលបងប្អូនមិនដែលទៅបងប្អូនអាចសួរអ្នកស្រុកនឹងអាចឲ្យពួកគាត់នាំផ្លូវបានដោយឲ្យថវិការទៅពួកគាត់ខ្លះ បើបងប្អូនមិនចង់ចំណាយបងប្អុនអាចនៅចាំត្រូវផ្លូវចូលត្រង់រង្វង់មួលនាគព៍ន្ធចាំអ្នកធ្វើដំណើរដូចគ្នាដែលពួកគាត់ទៅទីនោះដែរ យើងអាចសូមគាត់ជិះពីក្រោយដើម្បីទៅដល់បាន។



ម្យ៉ាងវិញទៀតសំរាប់អ្នកដែលមានបំណងធ្វើដំណើរផ្សងព្រេងជាលើកដំបូង ថ្មលយគឺពិតជាសាកសមសំរាប់ពួកគាត់ហើយ។ យើងអាចបោះតង់បង្កាត់ភ្លើងអាំងសាច់បានជាមួយអារណ្ម៍យ៉ាងស្រស់ថ្លា ងើបមកពីព្រឹកព្រលឹមលឺសំលេងសត្វស្លាបជាមួយអាប់នៅលើភ្នំទៀតសាកស្រមៃមើលជាតិប៉ុណ្ណា ធានាថាបាត់អស់ទុកកង្វល់តែម្តង។តែបញ្ជក់សូមជួយថែរក្សាបរិស្ថានទាំងអស់គ្នាណាគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ។ “បរិស្ថានស្អាត ធម្មជាតិស្រស់ត្រកាល”។

បើមានកន្លែងណាខ្វះខាតសូមអធ្យាស្រ័យនិងជួយកែតម្រូវផង សូមអរគុណ។

from: https://tnaot.com/km/m/detail/article/9400890