Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយជួបរឿងគម្រាមសម្លាប់ហើយស្ត្រីម្នាក់នេះនៅមិនទទួលបានយុត្តិធម៌ពីអាជា្ញធរទៀត

ស្ត្រីម្នាក់បាន​បង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា​ ប៉ូលិសនិងមេភូមិ​ដែល​ព្រងើយកន្តើយចំពោះការ​សុំជំនួយរបស់នាង​ បន្ទាប់ពីត្រូវ​អតីតមិត្តប្រុសរបស់នាងវាយធ្វើបាប។

ស្ត្រីដែលជាជនរងគ្រោះឈ្មោះ Orawan Singkum បាននិយាយថាអតីត​សង្សាររបស់នាង​បានវាយដំនាង ហើយវាយនាងនឹងកាំភ្លើង​  រួចហើយចង្អុលទៅក្បាលបងស្រីរបស់នាង​ហើយគំរាមថានឹងសម្លាប់​ទាំងក្រុមគ្រួសារ​ថែមទៀតផង។ បងស្រីរបស់ Orawan បានទូរសព្ទទៅការិយាល័យមេភូមិប៉ុន្តែ​គ្មាននរណាម្នាក់មកកន្លែងហេតុដើម្បីជួយពួកនាងទេ។ ក្រោយមកទៀតជនរងគ្រោះបានទៅប្តឹងដល់ប៉ុស្តិប៉ូលិស ប៉ុន្តែពួកគេបានឆ្លើយតបវិញថា ពួកខ្ញុំគ្មានអំណាចអ្វីដែលអាចចាប់មិត្តប្រុសនាងបានទេ។ ទោះបីជានាងបានបង្ហាញសារគម្រាមសម្លាប់នៅក្នុងទូរសព្ទទៅឱ្យប៉ូលិសទុកធ្វើជាភស្តុតាង ក៏គ្មានអ្នកអើពើដែរ។

រឿងនេះគ្រាន់តែជារឿងមួយក្នុងចំណោមរឿងជាច្រើនដែលបានបង្ហាញពីស្ថានភាពរបស់ស្ត្រីថៃនៅក្នុងសង្គមដែល​នៅក្រោមការគ្រប់គ្រងដោយបុរស​។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Samuitime

from: https://tnaot.com/km/m/detail/article/9400882