
ក្រុមកាំភ្លើងធំ Arsenal បានជាប់ជាក្រុមដែលរបូតគ្រាប់បាល់ set piece ច្រើនជាងក្រុមណាៗទាំងអស់ក្នុង Premier League រដូវកាល ២០១៩-២០២០។
Set Piece គឺជាបាល់កើតចេញឡើងពីកំហុស (បាល់ហ្វ្រីឃីត, បាល់ប៉េណាល់ទី) ឬបាល់លេងនៅក្រៅតំបន់ធម្មតា (បាល់ជ្រុង, បាល់គប់) ។
បើយោងតាមស្ថាប័ន Opta ដែលជាស្ថាប័នផ្ដោតទៅលើស្ថិតិការប្រកួត បានបង្ហាញឲ្យឃើញថា Arsenal បានរបូតគ្រាប់ចេញពីបាល់ set piece ច្រើនជាងក្រុមណាទាំងអស់ ពោលគឺរហូតដល់ទៅ ៤៨គ្រាប់ ស្មើនឹង ៤៥.៨% នៃចំនួនគ្រាប់ដែលពួកគេរបូតសរុបរដូវកាលមុន តាមពីក្រោយដោយ Manchester United របូត ៣៦គ្រាប់ ស្មើនឹង ៤១.៧%៕
ប្រភព៖ Opta