Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

WHO កត់សម្គាល់​ឃើញ​ការ​ចុះ​ថយ​នៃ​ចំនួន​អ្នក​រងគ្រោះ​ដោយ​កូវីដ​​លើ​ពិភព​លោក

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នៅ​បន្ត​កើនឡើងយ៉ាងខ្លាំងនៅលើពិភពលោក ប៉ុន្តែ​បណ្ដា​ទិន្នន័យ​ប្រចាំ​ស​ប្ដា​ហ៍​ចុង​ក្រោយ​ដែលបានចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ សីហា ដោយ​អង្គការ​សុខភាព​ពិភព​លោក WHO បង្ហាញ​ពី​ការ​ចុះ​ថយ​នៃ​ការ​ឆ្លង​ក្នុង​តំបន់​ជា​ច្រើន លើកលែងតែ​នៅ​អា​ស៊ី ​និង​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត ។

អ្នក​ឆ្លង​វីរុស​ថ្មី​ជាង​១,៧​លាន​នាក់ និង​អ្នកបាត់​បង់​ជីវិត​​ថ្មី​ជាង​៣៩.០០០​នាក់​ត្រូវ​បាន​កត់សម្គាល់​ឃើញ ដោយ WHO កាលពី​ស​ប្ដា​ហ៍​មុន​(១៧​ទៅ​២៣​សីហា​) ដែល​នោះ​តំណាង​ឲ្យ​ការ​ចុះ​ថយ​ប្រមាណ​ជា​៥%​នៃ​អ្នក​ឆ្លង​ថ្មី និង​១២%​នៃ​ចំនួន​អ្នក​​បាត់​បង់​ជីវិត ​បើ​ប្រៀបធៀប​ទៅ​នឹង​ស​ប្ដា​ហ៍​មុន​នេះ​(១០​ទៅ​១៦ សីហា​) ។ WHO បន្ត​ទៀត​ថា​ការ​ចុះ​ថយ​នោះ​កត់​សម្គាល់​ឃើញ​គ្រប់​តំបន់ លើកលែងតែ​នៅ​អា​ស៊ី និង​​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត ។ ទ្វីបអាមេរិក​នៅ​តែ​ជា​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយ

តំណាង​ឲ្យ​ពាក់កណ្ដាល​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី​និង​៦២%​នៃ​ចំនួន​អ្នក​បាត់​បង់​ជីវិត កត់សម្គាល់​ឃើញ​កាលពី​ស​ប្ដា​ហ៍​មុន ។ ប៉ុន្តែ​តំបន់​នោះ​ដែល​ការ​ឆ្លង​រាលដាល​នៃ​វីរុស​មាន​ខ្លាំង​បំផុត ចំនួន​អ្នក​ឆ្លង​ថ្មី​មានការ​ចុះ​ថយ​១១% និង​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ធ្លាក់​ចុះ​១៧% មួយ​ផ្នែក​ដោយសារ​ការ​ចុះ​ថយ​នៃ​ការ​ឆ្លង​នៅ​សហរដ្ឋអាមេរិក​និង​ប្រេ​ស៊ី​ល ជា​ប្រទេស​២​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​លើ​ពិភពលោក ។ ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ចំនួន​អ្នក​ឆ្លង​លើ​ពិភពលោក​មក​ដល់​ថ្ងៃ​ទី​២៥ សីហា មាន​ដល់​២៣.៦៨០.២៦៧​នាក់​ហើយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​៨១៣.៨៤៣​នាក់ ។ រីឯ​ចំនួន​អ្នកព្យាបាល​ជា​សះស្បើយ​វិញ​មាន​១៥.៣៦០.៦៨៥នាក់ ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9629845