Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌូនេស៊ីដណ្ដើមតំណែងពីសិង្ហបុរី ក្លាយជាប្រទេសឆ្លងកូវីដ១៩ច្រើន នៅតំបន់អាស៊ាន

រហូតមកដល់ពេលនេះ ឥណ្ឌូនេស៊ី​មានអ្នកឆ្លងកូវីដ១៩ កាន់តែច្រើនឡើង ធ្វើឲ្យប្រទេសមួយនេះ មានអ្នកឆ្លង និងស្លាប់ជំងឺដ៏កាចសាហាវនេះច្រើនជាងគេបំផុត នៅតំបន់អាស៊ាន។

យោងតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១៨ ខែមិថុនា ថា បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ១២២ ៩៨៩នាក់ ក្នុងនោះស្លាប់ ៣៦០៦នាក់ និងជាសះស្បើយ ៦៦ ៩៣៤នាក់។

ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន ៤១ ៤៣១នាក់ ស្លាប់២២៧៦នាក់ និងជាសះស្បើយ១៦ ២៤៣នាក់។ ប្រទេសនេះ មានអ្នកស្លាប់ និងឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ​ទាំង១០ប្រទេស។

សិង្ហបុរី ជាមានអ្នកឆ្លងសរុប ៤១ ២១៦នាក់ ស្លាប់២៦នាក់ និងជាសះស្បើយ ៣១ ៩៣៨នាក់។ រីឯហ្វីលីពីន មានអ្នកឆ្លង ២៧ ៧៩៩នាក់ ស្លាប់ ១១១៦នាក់ និងជាសះស្បើយ ៧ ០៩០នាក់។ ចំណែកម៉ាឡេស៊ី មានអ្នកឆ្លង៨ ៥១៥នាក់ ​ស្លាប់១២១នាក់ និងជាសះស្បើយ ៧៨៧៣នាក់។ រីឯប្រទេសថៃ មានអ្នកឆ្លង ៣ ១៤១នាក់ ស្លាប់៥៨នាក់ និងជាសះស្បើយ ២ ៩៩៧នាក់។

វៀតណាម មានអ្នកឆ្លង ៣៣៥នាក់ មិនមានករណីស្លាប់ តែមានអ្នកជាសះស្បើយ៣២៥នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង២៦៣នាក់ ស្លាប់៦នាក់​ និងជាសះស្បើយ ១៨៥នាក់។ ប្រ៊ុយណេ មានអ្នកឆ្លង១៤១នាក់ ស្លាប់៣នាក់ និងជាសះស្បើយ ១៣៨នាក់។

ប្រទេសកម្ពុជា មានអ្នកឆ្លង១២៩នាក់ មិនមានករណីស្លាប់នៅក្នុងប្រទេស តែមានអ្នកជាសះស្បើយ១២៦នាក់។ ប្រទេសឡាវ មានអ្នកឆ្លង១៩នាក់ មិនមានករណីស្លាប់ តែមានអ្នកជាសះស្បើយចំនួន១៩នាក់៕ ប្រែសម្រួលដោយ Nuon

 

from: https://tnaot.com/km/m/detail/article/9400853