Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយផ្ទុះរឿង Messi ចង់ចេញពីក្លឹប ពេលនេះថ្នាក់ដឹកនាំ Barca ចេញមកបកស្រាយបែបនេះ

ថ្នាក់ដឹកនាំរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona កាលពីយប់មិញនេះ បានធើ្វការឆ្លើយតបទៅនឹងរឿងរ៉ាវដែលកំពុងក្ដៅដែល Messi ចង់ចាកចេញពីក្លឹប។

ក្រុមយក្សរបស់អេស្ប៉ាញនេះ បានរងនូវសម្ពាធមួយយ៉ាងធំ ដោយក្លឹបមិនមានឈ្នះពានរង្វាន់អ្វីមួយក្នុងរដូវកាល ២០១៩-២០២០ ការធ្លាក់ចេញពីពានរង្វាន់ UEFA Champions League យ៉ាងអាម៉ាស ដោយលទ្ធផល ៨-២ ក្រោមថ្វីជើង Bayern Munich ហើយពេលនេះលេចឮថា Messi ក៏ចង់ចាកចេញថែមទៀត។

អំឡុងការស្វាគមន៍នៃកីឡាករថ្មីរបស់ក្លឹបគឺ Francisco Trincao ថ្នាក់ដឹកនាំរបស់ក្លឹបគឺលោក Ramon Planes បាននិយាយទាក់ទងនឹងរឿងនេះថា៖

«គិតត្រឹមពេលនេះ យើងកំពុងធើ្វការពិភាក្សាជាច្រើនម៉ោង ដើម្បីរកវិធីដ៏ល្អមួយរវាងក្លឹប និង Lio»។

«អ្វីដែលកើតឡើង គឺនឹងកើតឡើង ហើយគំនិតរបបស់យើងគឺចង់អភិវឌ្ឍន៍ក្រុមជាមួយនឹងកីឡាករដ៏សំខាន់បំផុតក្នុងលោក»។

គេនៅមិនទាន់ដឹងថា ក្លឹប និង Messi ផ្ទាល់ បានចរចាដល់កម្រិតណានោះទេ ខណៈពាក្យចចាមអារ៉ាមបានឲ្យដឹងថា Manchester City គឺជាជម្រើសទី១ បើប្រធានក្រុមអាហ្សង់ទីននេះ ចាកចេញមែននោះ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9629793