ក្រុមសិល្បៈករបានអំពាវនាវដល់រដ្ឋាភិបាលឱ្យអនុញ្ញាតការកម្សាន្តពេលរាត្រីអាចចាប់ផ្តើមឡើងវិញព្រោះពួកគេគ្មានការងារធ្វើនិងមិនមានថវិកាផ្គត់ផ្គង់គ្រួសារ។
កាលពីថ្ងៃព្រហស្បតិ៍សិល្បៈករឯករាជ្យប្រហែល ៥០នាក់ បានដាក់សំណើទៅនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធចាន់អូចា នៅមជ្ឈមណ្ឌលបណ្តឹងរបស់រដ្ឋាភិបាលដែលអំពាវនាវឱ្យមានការអាណិតអាសូរចំពោះពួកគេ។ ពួកគេបានស្នើសុំឱ្យអនុញ្ញាតដំណើរការកន្លែងកម្សាន្តពេលរាត្រីឡើងវិញនៃពេលណាមួយក៏បានក្នុងមួយសប្តាហ៍។ យ៉ាងហោចណាស់ ពួកគេក៏អាចមានចំណូលខ្លះទោះមិនបានធ្វើការពេញមួយសប្តាហ៍ក៏ដោយ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍មេរោគកូវីដ-១៩ បានអនុញ្ញាតឱ្យបើកភោជនីយដ្ឋានឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ហាងស្រា និងរង្គសាលនៅតែបិទ។ នេះមានន័យថាសិល្បៈករឯករាជ្យមិនមានកន្លែងណាដែលត្រូវសម្តែង និងគ្មានការងារធ្វើ។ អ្នកតំណាងរបស់ក្រុមនេះគឺលោក Pornphan Petrarat បាននិយាយថាសិល្បករដែលពឹងផ្អែកលើការច្រៀងនិងលេងភ្លេងពេលយប់សម្រាប់ការរស់នៅនិងចិញ្ចឹមគ្រួសារមិនមានប្រាក់ចំណូលចាប់តាំងពីខែមេសាមកម្ល៉េះ។
រូបតំណាង
ពួកគេបានលើកឡើងថា «ពួកយើងមិនមានប្រាក់ចំណូលទាល់តែសោះរយៈពេលបួនខែមកនេះ។ ប្រទេសថៃមានសិល្បៈករក្រៅក្របខណ្ឌរដ្ឋប្រមាណជា ១សែននាក់ នោះមានន័យថាគ្រួសារចំនួន ១០០០០០គ្រួសារ ត្រូវទទួលរងផលប៉ះពាល់»។ ក្រុមសិល្បៈករបានត្រៀមខ្លួនរួចជាស្រេចនិងមានឆន្ទៈគ្រប់គ្រាន់ក្នុងការអនុវត្តតាមគោលការណ៍សុខភាពទាំងអស់ដែលកំណត់ដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩។ ពួកគេគ្រាន់តែចង់ឡើងឆាកហើយរកប្រាក់ចំណូលបន្ថែមដើម្បីចិញ្ចឹមជីវិត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post