ធ្លាប់មានអារម្មណ៍មិនមួម៉ៅខ្លាំងពេលរកទូរសព្ទមិនឃើញដែរទេ?
ឥលូវនេះលែងលំបាក លែងមានការមួម៉ៅទៀតហើយ ជាមួយនឹងកម្មវិធីថ្មី Find My Mobile (Version 7.2.05.44) ដែលបានអាប់ដេតកាលពីពេលថ្មីៗនេះបានបញ្ជាក់ថានៅលើទូរសព្ទ Samsung Galaxy កំណត់ “Offline finding” បាន។
ហើយពេលវាបាត់រកមិនឃើញអ្នកអាចប្រើទូរសព្ទស៊េរី Samsung Galaxy អ្នកដទៃរកទីតាំងរបស់វាបាន ទោះបីជាវាត្រូវបានបិទសេវាអ៊ីនធឺណេតក៏ដោយ។
អ្នកអាចរកដោនឡូត Version ចុងក្រោយនេះពី Samsung Galaxy Store ឬពី APKMirror។ បញ្ជាក់ផងដែលថាបើសិនជាមានការអាប់ដេតថ្មីទៅលើមុខងារដំណើរការផ្សេងៗរបស់វា ខាងត្នោតនឹងបញ្ជាក់ជួនយ៉ាងលំអិតឲ្យបន្ថែមទៀត។ ប្រែសម្រួលដោយ៖ ត្នោត