Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លិនចង់សន្លប់ម្ដងៗ! តោះគន្លឹះ ៣ យ៉ាងនេះធានាជួយអ្នកបានកុំឲ្យខ្មាសគេ

បើយោងតាម ការស្រាវជ្រាវ  ៥ ទៅ ៦០% នៃមនុស្សទូទាំងពិភពលោកបានជួបនឹងបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ ពេលនិយាយឬដកដង្ហើមម្ដងៗអ្នកក្បែរខ្លួនសឹងតែសន្លប់ ទោះបីជាពួកគេបានដុសសម្អាតធ្មេញជារៀងរាល់ថ្ងៃក៏ដោយ។

តាមពិតទៅបញ្ហាក្លិនស្អុយនេះគឺបណ្ដាលមកពីបាក់តេរីម្យ៉ាងដែលកើតចេញពីទម្លាប់រស់នៅមិនល្អរបស់យើង ឧទាហារណ៍ដូចជា៖

– ទទួលទានអាហារសម្បូរទៅដោយសារជាតិលឿងច្រើនពេក

– ជក់បារី និងសេពគ្រឿងស្រវឹងផ្សេងៗ

– អតិសុខុមប្រាណក្នុងមាត់ (សារពាង្គកាយល្អនិងមិនល្អ)មានបញ្ហា

– អញ្ចាញធ្មេញមានបញ្ហា

– ស្ត្រេស និងធុញថប់អារម្មណ៍

– មាត់ឆ្លងមេរោគ

– ធ្មេញពុក ។ល។

ដើម្បីកំចាត់បញ្ហាក្លិនអាក្រក់ក្នុងមាត់និងពេលដង្ហើមបាន ចូរតាមវិធីមួយក្នុងចំណោមវិធីទាំង ៣ ខាងក្រោមនេះ៖

១. ទទួលទឹកឲ្យបានច្រើន៖ បាក់តេរីក្នុងមាត់យើងបញ្ចេញឧស្ម័នមិនល្អ ហើយទឹកមាត់បានរារាំងការបញ្ចេញនេះ ដូច្នេះការទទួលទឹកកាន់តែច្រើនកាន់តែល្អ។

២. ទំពារជីរអង្កាម ជីរនាងវង៖ ប្រសិនបើអ្នកនៅខាងក្រៅ ឬចូលរួមពិធីផ្សេងការទំពពារជីរទាំងនេះនឹងជួយកាត់បន្ថយក្លិនខ្លាំងបានមួយពេលនោះ ទោះបីជាវាមិនបានព្យាបាលក៏ពិតមែន។

៣. ទទួលទានផ្លែប៉ោម៖ យកល្អគួរមានផ្លែប៉ោមតាមខ្លួនពេលចេញទៅខាងក្រៅ ឬនៅក្នុងផ្ទះជានិច្ច ព្រោះវាសារជាតិម្យ៉ាងអុកស៊ីតកម្មដែលជួយបន្សាបក្លិនមិនល្អក្នុងមាត់បានដោយមានប្រសិទ្ធភាព ថែមទាំងជួយសម្អាតធ្មេញបានស្អាតទៀតផង។ ប្រែសម្រួលដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9629469