ស្មាតហ្វូន Realme 5 និង 5 Pro នឹងបង្ហាញខ្លួននៅខែសីហា ហើយក៏ជាស្មាតហ្វូនដំបូងបង្អស់ពីក្រុមហ៊ុនដែលបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ quad ។ ចាប់តាំងពីពេលនោះមកក្រុមហ៊ុនបានប្រកាសស្មាតហ្វូនជាច្រើនដែលមានបំពាក់កាមេរ៉ាចំនួន៤ នៅផ្នែកខាងក្រោយដែលត្រូវបានតម្រឹមបញ្ឈរទាំងនៅជ្រុងខាងឆ្វេង។ ប៉ុន្តែអ្វីៗនឹងត្រូវផ្លាស់ប្តូរនៅពេលដែលក្រុមហ៊ុនគ្រោងនឹងណែនាំប្លង់កាមេរ៉ាថ្មីនៅខែក្រោយនេះ ។
ព័ត៌មាននេះបានមកពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realme របស់ប្រទេសឥណ្ឌា គឺលោក Madhav Sheth ដែលបង្ហាញចុងក្រោយក្នុងកម្មវិធី AskMadhav នៅលើបណ្តាញសង្គម YouTube ផ្លូវការ និងបានបង្ហាញថា ក្រុមហ៊ុនកំពុងធ្វើការរៀបចំប្លង់កាមេរ៉ាថ្មី ហើយវានឹងបង្ហាញខ្លួននៅលើឧបករណ៍ Realme នៅដើមខែក្រោយនេះ ។
លោក Sheth ក៏បានបង្ហាញផងដែរថា ក្រុមហ៊ុនកំពុងធ្វើការលើកាសស្តាប់ត្រចៀក TWS កម្រិតខ្ពស់ ប៉ុន្តែមិនបានទទួលព័ត៌មានលម្អិតនោះទេ។ ទោះយ៉ាងណានាយកប្រតិបត្តិរូបនេះបានបញ្ជាក់ថា កាសស្តាប់ Buds Q TWS ដែលទើបនឹងប្រកាសនឹងមកដល់ប្រទេសឥណ្ឌា ក្នុងតម្លៃតិចជាង ២ ០០០INR (២៦ដុល្លារ / ២៣ដុល្លារ) ។ Realme នឹងបើកដំណើរការ X3 និង X3 SuperZoom នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ ហើយនោះជាពេលដែលយើងទំនងជានឹងឃើញការបង្ហាញខ្លួនដំបូងរបស់ Buds Q នៅក្នុងប្រទេសផងដែរ ។ លើសពីនេះទៀតលោក Sheth បានបង្ហាញថា Realme កំពុងធ្វើការលើទូរទស្សន៍ Smart TV ទំហំ ៥៥អ៊ីញ ហើយយើងនឹងផ្តល់ព័ត៌មានបន្ថែមទៀតនៅខែក្រោយនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena