ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក នៅក្នុងរដ្ឋ Oklahoma បានស្នើឲ្យប្រធានាធិបតី លុបចោលយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុងTulsa ព្រោះសកម្មភាពនោះអាចបង្កឲ្យមានអ្នកឆ្លងកូវីដ១៩ កាន់តែច្រើនឡើង ថែមទៀត។
បុគ្គលិកសុខាភិបាលរាប់រយនាក់ នៅរដ្ឋ Oklahoma បានចុះហត្ថលេខាលើលិខិតអំពាវនាវដល់អភិបាលក្រុង Tulsa លុបចោលយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២០ ខែមិថុនា ដោយសារព្រួយបារម្ភខ្លាចមានអ្នកឆ្លងកូវីដ១៩ កាន់តែច្រើន។
នៅក្នុងលិខិតស្នើខាងលើ បានបញ្ជាក់ថា រដ្ឋ Oklahoma មានករណីឆ្លងកូវីដ១៩កើនឡើង ដោយសារតែការបើកទ្វារសេដ្ឋកិច្ច។ កត្ដាទាំងនោះហើយបានស្នើឲ្យបញ្ចប់សកម្មភាពប្រមូលផ្តុំគ្នា ដែលអាចបង្កឲ្យមានអ្នកឆ្លង កាន់តែច្រើនថែមទៀត។
លោក Saenz គ្រូពេទ្យមួយរូបបានលើកឡើងថា« យើងខ្ញុំមិនមានសមត្ថភាព នៅក្នុងការព្យាបាលដល់អ្នកជំងឺ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនឹងមានអ្នកឆ្លងកាន់តែច្រើន ក្រោយពេលឃោសនាបោះឆ្នោត»៕ ប្រែសម្រួលដោយ៖ MEO