
អតីតតារាចម្រៀងស្រីរបស់ផលិតកម្មសាន់ដេ អ្នកនាងអែន ជី បានសម្រេចចិត្តលាឈប់ពីវិថីសិល្បៈកាលពីចុងឆ្នាំ២០១៧។
មកដល់ពេលបច្ចុប្បន្ននេះអ្នកនាងកំពុងតែមមាញឹកខ្លាំងជាមួយនឹងការធ្វើជំនួញផ្ទាល់ខ្លួន សឹងរកពេលសម្រាកមិនបាន។
មួយវិញទៀតនោះអ្នកនាងក៏កំពុងតែពពោះកូនប្រុសចំនួន៦ខែផងដែរ ក្រោយពីបានរៀបការរយៈពេល ២ឆ្នាំកន្លងទៅនេះ។
អ្វីដែលរឹតតែភ្ញាក់ផ្អើលនោះ នៅក្នុងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ អ្នកនាងត្រូវបានស្វាមីរបស់ខ្លួនជូនកាដូយ៉ាងធំអស្ចារ្យមួយ សម្រាប់មុនថ្ងៃខួបកំណើតរបស់ខ្លួន។
រីឯកាដូដែលអ្នកនាងទទួលបានពីស្វាមីនោះ គឺជាប្រភេទឡានទំនើបសេរីខ្ពស់ម៉ាក LUXUS LX 570 ដែលមានតម្លៃរាប់ម៉ឺនដុល្លាអាមេរិក។
ជាមួយគ្នានេះដែរអ្នកនាងក៏បានបង្ហាញអារម្មណ៍រំភើបនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ខ្លួនថា “រឿងដែលចាំបាច់ធ្វើបានច្រើនហើយ ថ្ងៃនេះធ្វើរឿងដែលត្រូវចិត្តម្តង នាំសមាជិកថ្មីស្រីសចូលផ្ទះ អរគុណប្តីសម្រាប់កាដូខួបមុន១ខែ”។
នៅក្នុងនោះផងដែរគេសង្កេតឃើញមានមិត្តភក្តិ និងអ្នកគាំទ្ររបស់អ្នកនាងជាច្រើនបានសម្តែងការត្រេកអរជំនួសផងដែរ។
គួររំលឹកដែរថាអ្នកនាង អែន ជី បានសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់ខ្លួនដោយដឹកដៃគូស្នេហ៍ចូលរោងការកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨៕
អត្ថបទដោយ៖ ភារ៉ា