Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Barca ត្រៀមបន្តកុងត្រាឱ្យ Messi លេងរហូតដល់ឆ្នាំ២០២៣

កាសែតអេស្ប៉ាញ Mundo Deportivo បានចុះផ្សាយថា កីឡាករ Lionel Messi នឹងបន្តកុងត្រាលេងឱ្យក្លិប Barcelona រហូតដល់ឆ្នាំ២០២៣។

មែនទែនទៅកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងផុតកុងត្រានៅឆ្នាំក្រោយទេ ប៉ុន្តែក្លិប Barca បានត្រៀមបន្តកុងត្រាថ្មីរួចជាស្រេចហើយ ដើម្បីឱ្យរូបគេចុះហត្ថលេខានៅពេលខាងមុខឆាប់ៗនេះ ហើយអាចនឹងត្រូវបញ្ចប់អាជីពនៅទឹកដី Camp Nou តែម្តង។

Messi លេងឱ្យក្រុមឈុតធំ Barca ផ្លូវការដំបូងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤ ជាមួយក្លិប Espanyol។ រហូតមកដល់បច្ចុប្បន្ន កីឡាករវ័យ៣២ឆ្នាំរូបនេះ រកគ្រាប់បាល់បញ្ចូលទីឱ្យក្លិបបានចំនួន ៦២៩គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី (Assist) ២៦៩ដង ពីការបង្ហាញខ្លួន ៧២០ប្រកួត។

ចំណែកឯពានរង្វាន់វិញ Messi ជួយឱ្យក្លិបឈ្នះដូចជា LaLiga ១០ដង, Spanish cup ៦ដង, Spanish Super Cup ៨ដង, Champions League ៤ដង, UEFA Super Cup​ ៣ដង និង FIFA Club World Cup ៣ដងផងដែរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9400620