
លោក Baekhyun សមាជិកក្រុមតារាចម្រៀង EXO កំពុងបង្ហាញមុខជាភ្ញៀវកិត្តិយសក្នុងកម្មវិធី “You Quiz on the Block” ។ កម្មវិធីមួយនេះមានលោក Yoo Jae Suk និងលោក Jo Se Ho ជាពិធីករដែលត្រូវសួរសំនួរជាច្រើនទៅកាន់ភ្ញៀងកិត្តិយស ជាពិសេសពាក៉ព័ន្ធនឹងការរាលដាលនៃវីរុសកូវីដ-១៩ ។
នៅថ្ងៃទី១៨ ខែមិថុនានេះ សារព័ត៌មាន Xportsnews ក៏បានរាយការណ៍ថា Baekhyun ពិតជាបានចូលរួមថតសម្លេងសម្រាប់កម្មវិធីនេះ ហើយបានបង្ហាញពីសកម្មភាពសប្បាយរីករាយជាមួយពិធិករ Yoo Jae Suk និង Jo Se Ho ផងដែរ ។ កម្មវិធីនេះគ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី០១ ខែកក្កដា វេលាម៉ោង ៩យប់ ។
ទន្ទឹមនឹងនេះដែរ កាលពីពេលថ្មីៗនេះ Baekhyun បានត្រលប់មកសម្តែងនៅក្នុងអាល់ប៊ុមបទចម្រៀងទោលខ្នាតតូចទី២ របស់គាត់គឺ “Delight” ជាមួយបទ “Candy” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi