Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ហូបខ្មែរឆាប្រហុកខ្ទិះសាច់ជ្រូកបីជាន់

(ម្ហូបខ្មែរឆាប្រហុកខ្ទិះសាច់ជ្រូកបីជាន់)

#គ្រឿងផ្សំ :

១ សាច់ជ្រូកបីជាន់៦ខាំ

២​​​ ប្រហុកត្រីរ៉ស់ចិញ្ច្រាំកន្លះចានចង្កឹះ និង ប្រហុកត្រីរៀលចិញ្ច្រាំកន្លះចានចង្កឹះ

៣ ស្ករត្នោត១ចានចង្កឹះ

៤​ ប៊ីចេង១ស្លាបព្រាកាហ្វេ

៥ ខ្ទិះដូងយកខ្ទិះដើម១ចានចង្កឹះ

៦ ម្ទេសឆ្អើរចិញ្ច្រាំ៣​​ស្លាបព្រាបាយ

៧ ប្រេងឆា២ស្លាបព្រាបាយ

៨​​ គ្រឿងបុកម៉ត់ (ចង់ដាក់ក៏បានមិនដាក់ក៏បាន)

#បន្លែអន្លក់ប្រហុកខ្ទិះ

១ ស្ពៃក្តោប

២ ត្រសក់

៣ សណ្តែកគួ

៤​ ត្រប់

៥​ បន្លែផ្សេងៗតាមចំណូលចិត្ត

#វិធីធ្វើ :

១ យកសាច់ជ្រូកលាងទឹកអោយស្អាតជៀស្បែកចេញកាត់ជាដុំៗទុកមួយ

ឡែក ចំណែកសាច់ជ្រូកចិញ្ច្រាំអោយម៉ត់រួចចិញ្ច្រាំលាយជាមួយប្រហុកអោយសប់សាច់។

២ យកខ្ទះដាក់ប្រេងឆាចូលរួចដាក់ម្ទេសឆ្អើរចូលឆាមួយសន្ទុះប្រែពណ៏ក្រហមរួចដាក់ស្បែកជ្រូកនិងសាច់ចិញ្ច្រាំឆាចូលរំងាស់រហូតដល់ឆ្អិន

ដាក់ខ្ទិះដូងចូលរួចដាក់ស្ករត្នោតនិងប៊ីចេងចូលឆាអោយឆ្ងុយនិងភ្លក់មើលល្មមជាការស្រេច។

ប្រភព #តោះរៀនធ្វើម្ហូម

from: https://tnaot.com/km/m/detail/article/9400556