Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ជប៉ុន និងភរិយាត្រូវបានចាប់ខ្លួន

ចៅក្រមជប៉ុន​ នៅថ្ងៃទី​១៨ ខែមិថុនា បានចាប់ខ្លួនអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Katsuyuki Kawai និងភរិយា ពាក់ព័ន្ធ​នឹងហិរញ្ញវត្ថុ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។

លោក​ Katsuyuki Kawai ជាសមាជិករដ្ឋសភា អាយុ​៥៧ឆ្នាំ សង្ស័យថាបានទិញសមាជិកក្រុមប្រឹក្សាឃុំសង្កាត ដើម្បីជួយដល់ភរិយារបស់លោក គឺលោកស្រី Anri Kawai ទទួលបានកៅអី​ ក្នុងព្រឹទ្ធសភា​កាលពីខែកក្កដា ឆ្នាំ​២០១៩។ អ្នកទាំងពីរមកពីគណបក្សប្រជាធិបតេយ្យសេរី​​ LDP ​កាន់អំណាច។

តាមការលើកឡើងរបស់ចៅក្រម​ Kawai ​អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​បានចំណាយប្រាក់​២៣៣ពាន់ដុល្លារ ចែកចាយដល់មនុស្ស​១០០នាក់ ដែលជាសមាជិក​គណៈកម្មការ​ភូមិស្រុក ដើម្បីជួយដល់សកម្មភាព​នយោបាយរបស់ប្តីប្រពន្ធលោកបានជាប់ឆ្នោត។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ បានធ្វើឲ្យលោក​ Katsuyuki Kawai លាលែងចេញពីតំណែងកាលពីខែតុលា ឆ្នាំ២០១៩។​ លោក​ Katsuyuki Kawai ធ្លាប់កាន់តំណែងជាទីប្រឹក្សាគោលនោបាយការបរទេស របស់នាយករដ្ឋមន្ត្រី អាបេ​ ៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9400554