Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពួកគេទាំងពីរជាមិត្តដ៏ស្មោះត្រង់បំផុតក្នុងជីវិត តែសំខាន់ត្រង់ថា ចង់បានមិត្តមួយណានៅកំដរ!

គ្មានទេ មនុស្សដែលកើតមកមិនចេះមានទុក្ខ។ ហើយសុខ និងទុក្ខជាដៃគូស្មោះត្រង់បំផុតសម្រាប់ជីវិតមនុស្ស ពួកគេនឹងមិនចាកចេញពីជីវិតរបស់យើងឡើយ វាគ្រាន់តែចូលចិត្តលាក់ខ្លួន លេងបិតពួនអោយយើងស្វែងរកវាប៉ុណ្ណោះ។ 

សុខ និងទុក្ខ អាចលេចរូបរាងឡើងគ្រប់ពេលដែលយើងត្រូវការវា មិនមែនដូចដែលគ្រប់គ្នាតែងតែគិតកន្លងមកថា ពួកវាជាអ្នកចូលមកជីវិតអ្នកដោយខ្លួនវានោះទេ។ 

មនុស្សចូលចិត្តអោយសមត្ថភាពសេចក្តីទុក្ខ មកបញ្ជាជីវិត ហើយរុញច្រានសេចក្តីសុខអោយចាកឆ្ងាយ។ ហេតុអ្វី?

មុននឹងអ្នកតវ៉ានឹងសំណេរមួយនេះ សូមអ្នកពិចារណារឿងមួយជាមួយខ្ញុំសិន…

– តើយើងចាំបាច់ត្រូវខ្វល់ពីពាក្យបង្អាប់បន្ទោសរបស់អ្នកដទៃចំពោះយើងឬអត់?

– តើយើងចាំបាច់ត្រូវធ្វើខ្វល់នឹងសុខទុក្ខអ្នកដទៃដែលមិនធ្លាប់ខ្វល់ពីយើងវិញដែរឬអត់?

– តើយើងចាំបាច់ត្រូវធ្វើគ្រប់យ៉ាងដើម្បីអ្នកដទៃរហូតបំផ្លាញក្តីសុខខ្លួនឯងឬអត់?

– ហើយចាំបាច់អត់ ដែលត្រូវយកពាក្យមាក់ងាយរបស់អ្នកដទៃមកគិតអោយស្មុគស្មាញចិត្ត ដល់ថ្នាក់លែងនឹកនាបាយទឹក?

– ហេតុអ្វី ត្រូវខូចចិត្តព្រោះមនុស្សដែលមិនបានស្រលាញ់ខ្លួន?

– ម៉េចបានជាត្រូវយំ ព្រោះតែអ្នកដទៃដែលមិនដែលអោយតម្លៃខ្លួនទៅវិញ?

គេធ្វើបាបយើង ឬយើងអនុញ្ញាតដោយខ្លួនឯង? គេត្រឹមតែជាមនុស្សក្រៅខ្លួន ដែលមានវត្តមាននៅក្នុងចិត្ត និងបេះដូងរបស់យើងប៉ុណ្ណោះ។ ហើយយើងរឹតតែមិនចាំបាច់ត្រូវប្រគល់ remote បញ្ជាចិត្តយើងទៅគេនោះដែរ។ អត់មានអ្នកណាមកលុបបំបាត់ក្តីសុខចេញពីជីវិតយើងបានទេ បើយើងមិនចង់។ 

ប្រាកដហើយ ក្តីសុខ និងទុក្ខ វានៅវិលវល់ជុំវិញខ្លួនយើងហ្នឹងឯង។ ភាពរីករាយ តែងតែបង្ហាញរូបរាងជាស្នាមញញឹមអោយមនុស្សដែលចេះអោយតម្លៃវាបានឃើញជាប់ជានិច្ច។ ដូច្នេះបើសិនជាអ្នកមិនអាចស្វែងរវាឃើញនោះទេ សេចក្តីទុក្ខនឹងរុំជាប់ប្រាណអ្នកមិនខាន៕

អេ! ខ្ញុំជាភាពរីករាយនោះហើយ ខ្ញុំស្រលាញ់អ្នកដែលកំពុងអាននេះ កុំភ្លេចនាំខ្ញុំទៅកាន់ពិភពលោករបស់អ្នកណា៎… អរគុណ!

from: https://tnaot.com/km/m/detail/article/9400448