Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តុលាការបារាំង ផ្ដន្ទាទោសឪពុកធំ​ប្រធានាធិបតីស៊ីរី ​ពីបទលាងលុយខ្មៅ

តុលាការ​បារាំង ​​កាលពីថ្ងៃទី​១៧ ខែមិថុនា បាន​ដាក់ទោស​ឪពុកធំ​របស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ ឲ្យជាប់ពន្ធនាគារ​៤ឆ្នាំ ​ពីបទ​លាងលុយខ្មៅ និងចាយវាយមូលនិធិសាធារណៈរបស់ប្រទេសស៊ីរី​​​ បម្រើប្រយោជន៍ផ្ទាល់ខ្លួន។ 

លោក Rifaat Assad អាយុ​៨២ឆ្នាំ ជាបងប្រុស​របស់អតីត​ប្រធានាធិបតី Hafez Assad (ឪពុករបស់លោក បាសា អាល់អាសាដ ដែលជាប្រធានាធិបតីស៊ីរីបច្ចុប្បន្ន) មិនបានវត្តមានក្នុងបន្ទប់សវនាការនោះទេ ​​ពេល​កាត់ក្ដីនោះទេ ។ គាត់កំពុងស្ថិតក្នុងមន្ទីរពេទ្យ ចាប់​តាំងពីខែធ្នូ ឆ្នាំ២០១៩មកម្ល៉េះ ដើម្បីព្យាបាលជំងឺឈាមហូរនៅក្នុងខ្លួន ។ 

តុលាការនៅក្នុងទីក្រុងប៉ារីស ​​ក៏បានបញ្ជា​ឲ្យរឹបអូស​ទ្រព្យសម្បត្តិរបស់គាត់ ​នៅក្នុងប្រទេសបារាំង គិតជាប្រាក់មានតម្លៃ​ប្រហែល​៩០​លាន​អឺរ៉ូ (ប្រហែល​១០០លានដុល្លារអាមេរិក) និងទ្រព្យសម្បត្តិ ​នៅ​ទីក្រុងឡុងដ៍​តម្លៃប្រហែល​២៩លាន​អឺរ៉ូ ។ 

លោក Rifaat Assad ត្រូវគេអះអាងថា ជាគូប្រជែងរបបស៊ីរីបច្ចុប្បន្នដឹកនាំដោយក្មួយប្រុសរបស់លោកនោះ រងការចោទប្រកាន់ថា បានដឹកនាំការសម្លាប់រង្គាល កាលពីឆ្នាំ១៩៨២ នៅក្នុងព្រឹត្តិការណ៍បះបោររបស់អ៊ិស្លាមស៊ីរី (Hama of Islamists) ដែលបះបោរប្រឆាំងការគ្រប់គ្រងរបស់បងប្អូនលោក។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលបង្ក្រាបនោះ ដែលធ្វើឱ្យលោក Rifaat Assad មានឈ្មោះហៅក្រៅថា “ ឃាតក Hama” ។

លោកបានរត់ភៀសខ្លួន ចាកចេញពីស៊ីរី​ក្នុងឆ្នាំ១៩៨៤ ក្រោយពី​បរាជ័យ​ធ្វើរដ្ឋប្រហារ​ប្រឆាំង​នឹងប្អូនប្រុស​របស់​លោក។ ដំបូងឡើយ​ លោក Rifaat Assad បានទៅ​តាំងទីលំនៅ​ក្នុងប្រទេស​ស៊ី្វស មុនពេល​ផ្លាស់ប្តូរ​ទៅកាន់​ប្រទេសបារាំង​ជាមួយ​ក្រុមគ្រួសារ​ និងសហការី​ប្រហែល​២០០នាក់ទៀត​។ លោកបានបែងចែកពេលវេលា​ក្រោយមកទៀត ​រវាង​ការរស់នៅ​ប្រទេសបារាំង និងប្រទេសអស់គ្លេស។ 

បន្ទាប់ពីផ្លាស់ទៅទ្វីបអឺរ៉ុប គាត់បានចាប់ផ្តើមសាងសង់ចក្រភពអចលនទ្រព្យ នៅបារាំង ចក្រភពអង់គ្លេស និងអេស្ប៉ាញ ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃ ៨០០ លានអឺរ៉ូ។ លោក Rifaat Assad ជាម្ចាស់បុរី​ចំនួនពីរកន្លែង នៅទីក្រុងប៉ារីស ដែលមួយកន្លែងក្នុងចំណោមនោះ គឺស្ថិតនៅក្នុងវិថី Avenue Foch នៅជាប់នឹងផ្ទះទី១៦ ដែលជាកម្មសិទ្ធិរបស់អតីតអនុប្រធានាធិបតីស៊ីរី លោក Abdel Halim Khaddam ដែលបានទទួលមរណភាព កាលពីខែមីនា ក្នុងអាយុ៨១ ឆ្នាំ។ ជាងនេះទៀត លោកRifaat Assad ជាម្ចាស់អគារនៅតំបន់ Val-d’Oise និងនៅទីក្រុង Lyon ផងដែរ ។ 

គាត់ក៏បានប្រមូលផលបត្រអចលនទ្រព្យដ៏ធំមួយ នៅប្រទេសអេស្ប៉ាញ ដែលមានតម្លៃប្រហែល ៦៩៥ លានអឺរ៉ូ ។ ទ្រព្យសម្បត្តិនៅអេស្ប៉ាញទាំងអស់របស់គាត់ ត្រូវបានអាជ្ញាធររឹបអូសយក នៅឆ្នាំ២០១៧ ។

លោក Rifaat Assad ស្ថិតក្រោមការស៊ើបអង្កេត នៅប្រទេសបារាំង ចាប់តាំងពីឆ្នាំ ២០១៤ ។ លោកបានបដិសេធចំពោះការចោទប្រកាន់ប្រឆាំងនឹងគាត់។ មេធាវីរបស់គាត់បានអះអាងថា បណ្តឹងប្រឆាំងលោក Rifaat Assad ត្រូវបានស្នើឡើងដោយក្រុមប្រឆាំងស៊ីរី ហើយបាននិយាយថា ទ្រព្យសម្បត្តិរបស់លោក Rifaat Assad មិនបានលួចពីមូលនិធិសាធារណៈរបស់ស៊ីរីទេ ប៉ុន្តែត្រូវបានគេផ្តល់ឱ្យគាត់ ។

តុលាការបានច្រានចោលការចោទប្រកាន់ប្រឆាំងនឹងលោក Rifaat Assad ដែលជាប់ទាក់ទងនឹងរយៈពេលពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៩៦ ប៉ុន្តែបានរកឃើញថា លោក Rifaat Assad មានកំហុសចំពោះការលាងលុយខ្មៅ ដែលបានរៀបចំឡើង រវាងឆ្នាំ ១៩៩៦ និង ២០១៦ ពីមូលនិធិសាធារណៈរបស់ប្រទេសស៊ីរី ។ នេះបើតាមប្រភព​AFP បានផ្សាយ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9400342