Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីម៉ូន លើកឡើងពី កូរ៉េខាងជើង និងលោកត្រាំ

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ​លោក​ បាន គីម៉ូន បានលើកឡើងពីទស្សនៈរប​ស់ខ្លួន ជុំវិញ​កម្មវិធីបរមាណូរបស់កូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក្នុងពេលដែលស្ថានភាព​នៅកូរ៉េខាងជើង កាន់តែតានតឹង​។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន​ Time  កាលពីថ្ងៃទី​១៧ ខែមិថុនា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ​បានលើកឡើងពីគំនិត្យរបស់លោកជុំវិញកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ក៏ដូចជាសកម្មភាពរបស់ប្រធានាធិបតីអាមេរិក​។ លោក​ម៉ូន បានលើកឡើងថា​ កូរ៉េខាងជើង បានខិតខំ​ដើម្បីឲ្យសហគមន៍អន្តរជាតិ ទទួលស្គល់កូរ៉េខាងជើង ជាប្រទេសបរមាណូ​ ។

កាលពីថ្ងៃទី​២៧ ខែមិថុនា កូរ៉េខាងជើង​បានមើលរំលង​ការរិះគន់របស់​កូរ៉េខាងត្បូង ដោយបំផ្លាញ​ការិយាល័យ​​ទំនាក់ទំនងកូរ៉េទាំងពីរ។ សារព័ត៌​KCNA ​​បានព្រមានថា​«​ ទីក្រុងសេអ៊ូល អាចនឹងក្លាយជាសមុទ្រភ្លើង ដោយការវាយប្រហារពីកូរ៉េខាងជើង។

តាំងពីឆ្នាំ​១៩៩៤ មកទល់ពេលនេះ កូរ៉េខាងជើង បានគំរាមកំហែងជាច្រើន ទៅលើកូរ៉េខាងត្បូ​ង​ ថានឹងកម្ទេចទីក្រុងសេអូល ។ កូរ៉េខាងត្បូង គួតែប្រយ័ត្នសំដីនិងសកម្មភាពរបស់ខ្លួន​ ។ នៅពេលនេះដែរ កូរ៉េខាងជើងបានបញ្ជូនកម្លាំងទាហាន ទៅកាន់​ព្រំដែន​ប្រទេសទាំងពីរ៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9400272