Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Nani បានអះអាងថា Ronaldo នឹងមកបញ្ចប់អាជីពនៅក្នុងលីគបាល់ទាត់ MLS នៅថ្ងៃអនាគត

កីឡាករ Nani បានអះអាងថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមកបញ្ចប់អាជីពនៅក្នុងលីគបាល់ទាត់ MLS របស់សហរដ្ឋអាមេរិកនៅថ្ងៃអនាគត។

ខ្សែបម្រើ Nani ជាអតីតមិត្តរួមក្រុមរបស់ Ronaldo កាលពីពួកគេលេងនៅក្លិប Manchester United និងក្រុមជម្រើសជាតិព័រទុយហ្គាល់។ អ្នកទាំងពីរជាមិត្តរួមក្រុមដ៏ស្និតនឹងគ្នា ហើយក៏ធ្លាប់ឈ្នះពានរង្វាន់ជាច្រើនជាមួយគ្នាផងដែរ កាលលេងនៅក្លិប Man Utd និងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយរួមមានដូចជា Champions League, Premier League និង Euro។

Nani បានប្រាប់ទូរទស្សន៍ ESPN ថា៖ “កាលពីប៉ុន្មានឆ្នាំមុនគាត់ (Ronaldo) បានប្រាប់ខ្ញុំថាគាត់ប្រហែលជានឹងទៅបញ្ចប់អាជីពនៅសហរដ្ឋអាមេរិក។ វាមិនច្បាស់ ១០០ភាគរយទេ ប៉ុន្តែប្រហែលជាអាចមានឱកាស “។

គួរឱ្យដឹងដែរថា លីគកំពូលនៅសហរដ្ឋអាមរិក MLS ជាលីគមួយដែលបានទាក់ទាញចំណាប់អារម្មណ៍កីឡាករល្បីៗជាច្រើនក្នុងការមកប្រកបអាជីពនៅទីនេះ ដោយរួមមានដូចជា David Beckham, Thierry Henry, David Villa, Zlatan Ibrahimovic រួមទាំង Nani ម្នាក់ផងដែរ។

យ៉ាងណាមិញ កាលពីមួយរយៈមុនក៏ធ្លាប់មានការផ្សាភ្ជាប់ថា ក្លិប Inter Miami របស់លោក David Beckham នៅសហរដ្ឋអាមេរិកមានគម្រោងចង់នាំយកកីឡាករ Ronaldo និង Lionel Messi មកលេងជុំគ្នាផងដែរនៅថ្ងៃអនាគត។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ talksport

from: https://tnaot.com/km/m/detail/article/9400096