Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ពីបទសម្លាប់និងកាត់ប្រដាប់ភេទឪពុកនៅទីក្រុងបាងកក

ស្រ្តីម្នាក់នៅទីក្រុងបាងកកត្រូវបានចាប់ខ្លួន​និងចោទប្រកាន់ពីបទធ្វើឃាត​រួមទាំងកាត់ប្រដាប់ភេទរបស់ឪពុកខ្លួនឯង។

ប៉ូលិសបាននិយាយថា ស្ត្រី​មានអាយុ ២៩ឆ្នាំរូបនេះកំពុង​រត់តាមផ្លូវនៅម៉ោង២ និង ៣០នាទី​ទៀបភ្លឺរួមទាំងបានកាន់កាំបិតដែលគេចោទប្រកាន់ថាត្រូវបានប្រើក្នុងឧក្រិដ្ឋកម្ម។ ប៉ូលិសនឹងសាកសួរជនសង្ស័យបន្ថែមទៀតនៅពេលនាង​ភ្ញាក់ពីសន្លប់វិញ។ បុរសជាឪពុកមានអាយុ ៥៨ឆ្នាំ ឈ្មោះ Kasem Bunyachon ត្រូវបានគេ​ឃើញ​ដេកស្លាប់​ដោយមានស្នាមរបួសនៅលើមុខ​ ​ហើយប្រដាប់បន្តពូជត្រូវជនសង្ស័យកាត់ចេញ។ សាក្សីបានប្រាប់ប៉ូលិសថា​ជនរងគ្រោះទើបតែចេញពីមន្ទីរពេទ្យជាមួយកូនស្រីរបស់គាត់​មុនកើតហេតុ។ បន្ទាប់ពីកូនស្រីបានប្រព្រឹត្តអំពើឃាតកម្ម​រួចហើយ គេបានរត់ចេញពីកន្លែងកើតហេតុដោយមានកាបូបមួយនៅក្នុងដៃ។

អ្នកជិតខាងបានសម្រេចចិត្តចូលទៅក្នុងផ្ទះហើយបានទូរសព្ទទៅប៉ូលិសនៅពេលដែលពួកគេបានឃើញសាកសពជនរងគ្រោះជាឪពុក​ប្រឡាក់ឈាម។ ប្រពន្ធជនរងគ្រោះបានប្រាប់ប៉ូលិសថាកូនស្រីរបស់ពួកគេបានប្រើប្រាស់គ្រឿងញៀនតាំងពីនាងនៅក្មេងដែល​​អាចធ្វើឱ្យនាង​មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ ស្ត្រីជាប្រពន្ធក៏បាន​បន្ថែមថា ប្តីរបស់គាត់​មិនសូវត្រូវគ្នាជាមួយកូនស្រីឡើយ។ ​ជនរងគ្រោះតែងតែឈ្លោះប្រកែកគ្នាជាមួយកូនស្រីជាញឹកញាប់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Samuitime

from: https://tnaot.com/km/m/detail/article/9400070