ប្រទេសឥណ្ឌា ៖ តុល្យការនៃការបាក់អគារស្នាក់នៅមួយនាភាគខាងលិចឥណ្ឌា មកដល់ថ្ងៃទី២៦ សីហា ចំនួនអ្នកបាត់បង់ជីវិតមានដល់១៦នាក់ ហើយបណ្ដាអ្នកជួយសង្គ្រោះខិតខំរើកកាយគំនរបាក់បែកចុងក្រោយដោយមិនសង្ឃឹមរកឃើញជនរងគ្រោះទៀតឡើយ ។
អគារដែលមានផ្ទះដល់ទៅ៤៧ល្វែង បានបាក់កាលពីយប់ថ្ងៃទី២៤ សីហា នៅទីក្រុងម៉ាហាដស្ថិតនៅចម្ងាយ១២០គីឡូម៉ែត្រខាងត្បូងក្រុងបុមបៃ ។
បណ្ដាក្រុមជួយសង្គ្រោះបានខំកាយគំនរបាក់បែកហើយជួយសង្គ្រោះបានអ្នកនៅរស់រានមានជិវិត៩នាក់ ក្នុងនោះមានកុមារម្នាក់អាយុ៤ឆ្នាំ កាលពីរសៀលថ្ងៃទី២៥ សីហា ។ អ្នកទទួលខុសត្រូវម្នាក់នៃក្រុមជួយសង្គ្រោះថ្លែងថា យើងឈានដល់ដំណាក់កាលចុងក្រោយនៃការរុករក ហើយយើងគិតថាពុំនៅមានមនុស្សណាទៀតជាប់ក្រោមគំនរបាក់បែកឡើយ ។
អាជ្ញាធរក្នុងគ្រាដំបូងសង្ស័យថាមានមនុស្សរហូតដល់២០០នាក់ត្រូវកប់ក្នុងគំនរបាក់បែក តែ
បានកែប្រែការវាយតម្លៃនេះវិញ ដោយថាមានរវាងពី២០ទៅ៧០នាក់ប៉ុណ្ណោះ ព្រោះអ្នករស់នៅទីនោះជាច្រើនពុំបានស្ថិតក្នុងអគារនេះឡើយពេលវាបាក់ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព