Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Napoli អបអរការឈ្នះពានរង្វាន់ Coppa Italia ជាលើកទី៦របស់ខ្លួន

ក្លិប Napoli បានឈ្នះពានរង្វាន់ Coppa Italia ជាលើកទី៦របស់ខ្លួន ហើយស្មើជាមួយនិងក្លិប Fiorentina ដែលធ្លាប់ឈ្នះ ៦ដងដូចគ្នា។

កាលពីយប់ថ្ងៃទី១៨ ខែមិថុនានេះ ក្រុម Napoli បានធ្វើការយកឈ្នះទៅលើក្រុម Juvenrus ដោយស៊ុតបាល់ប៉េណាល់ទី (Penalty) ក្នុងលទ្ធផល ៤-២ ខណៈពេលដែលការប្រកួតគិតត្រឹម៩០នាទី បានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ០-០។ ក្រោយការទទួលជ័យជម្នះនេះ ធ្វើឱ្យក្លិប Napoli គ្រងជើងឯក Coppa Italia ជាលើកទី៦គិតចាប់តាំងពីឆ្នាំ១៩៦២មក។

គួរឱ្យដឹងដែរថា ក្លិបដែលធ្លាប់ក្លាយជាជើងឯកពានរង្វាន់ Coppa Italia ចាប់តាំងពីបង្កើតឡើងមកមានដូចជាក្លិប Juventus ១៣ដង, Roma ៩ដង, Inter ៧ដង, Lazio ៧ដង, Fiorentina ៦ដង, Napoli ៦ដង, Milan ៥ដង, Torino ៥ដង, Sampdoria ៤ដង, Parma ៣ដង, Bologna ២ដង, និង Atalanta, Genoa, Venezia, Vado, Vicenza ១ដងដូចគ្នា។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9399608