បីខែបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូង Oppo Find X2 របស់ខ្លួនទៅកាន់ទីផ្សារឥណ្ឌា។ ទូរសព្ទ Oppo Find X2 និង Find X2 Pro នឹងអាចរកបានក្នុងពេលឆាប់ៗនេះតាមរយៈការដាក់លក់តាមប្រព័ន្ធអ៊ីនធឺណិតរបស់ក្រុមហ៊ុន Oppo ក៏ដូចជាក្រុមហ៊ុន Amazon ក្នុងប្រទេសឥណ្ឌា ។
ទូរសព្ទ Oppo Find X2 នឹងដាក់លក់ក្នុងតម្លៃ ១៤៤ ៣៩០INR (៨៥៣ដុល្លារ) ជាមួយរ៉េមទំហំ ១២ជីកាបៃ និងមានទំហំផ្ទុករហូតដល់ ២៥៦ជីកាបៃ ដែលមានពណ៌សេរ៉ាមិកខ្មៅ និងទឹកសមុទ្រ។ រីឯតម្លៃសម្រាប់ Oppo X2 Pro មិនទាន់ត្រូវបានគេលម្អិតនៅឡើយទេ ប៉ុន្តែយើងដឹងថា នឹងមានការវេចខ្ចប់យ៉ាងល្អឥតខ្ចោះ ដែលសហការជាមួយក្រុមហ៊ុន Lamborghini Edition ផងដែរ ។
លើសពីនេះទៀតក្រុមហ៊ុន Oppo របស់ប្រទេសចិនមួយនេះ កំពុងធ្វើការផ្សព្វផ្សាយជាមួយម៉ូឌែលទាំងពីរប្រភេទនេះ ហើយក៏កំពុងតែមានការគាំទ្រយ៉ាងខ្លាំង ក្នុងប្រទេសឥណ្ឌា ផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena