Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្នាំ​នេះ​បង្កង​ធម្មជាតិ​ល្បី​ថា ឆ្ងាញ់​នៅ​ស្រុក​អង្គ​បូ​រី ខេត្តតាកែវ ទំនងជា​ខ្សត់

ខេត្តតាកែវ ៖ ស្រុក​អង្គ​បូ​រី ខេត្តតាកែវ ជា​ទឹកដី​ដែល​ល្បីល្បាញ​ថា មាន​បង្កង​ធម្មជាតិ មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ។ រសជាតិ​បង្កង​ធម្មជាតិ​នៅ​អង្គ​បូ​រី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​និយម​ទទួលទាន​បង្កង តែង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ជាប់​ព្រំដែន​វៀតណាម​មួយ​នេះ ដើម្បី​ទទួលទាន​បង្កង ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​ដល់​អាជីវករ និង​ពលរដ្ឋ​អ្នកនេសាទ​នៅ​ទីនោះ ។

ជា​ទម្លាប់​បង្កង​សម្បូរ​នៅ​នៅ​ក្នុង​វិច្ឆិកា ពេល​រដូវ​ទឹក​ដំឡើង​ជន់​លិច​ព្រៃ លិច​បឹង ។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គ​បូ​រី​ហាក់​បាន​សម្តែង​ក្តី​អស់សង្ឃឹម​ជា​មុន​ថា បង្កង​អាច​នឹង​មិន​សម្បូរ​ទេ ហើយ​អាច​នឹង​ប៉ះ​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ ព្រោះ​បើ​បង្កង​ខ្សត់​ក៏​អាច​បាត់បង់​ចំណូល​មួយ​ផ្នែក​ធំ ។ យ៉ាងណាមិញ មាន​កត្តា​ជា​ច្រើន​ដែល​ពលរដ្ឋ​ហ៊ាន​សន្និដ្ឋាន​ជុំវិញ​រឿង​បង្កង​អាច​ខ្សត់​នៅ​ឆ្នាំ​នេះ ពីព្រោះ​ការ​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​កាន់តែ​មាន​ទំហំ​ធំ​ឡើង​ការ​នេសាទ​ខុសច្បាប់​កាន់តែ​សម្បូរ ។ តាម​ពិត​ទៅ​ពលរដ្ឋ​សង្កេត​ឃើញ​ថា ទិន្នផល​បង្កង​បាន​ថយ​ចុះ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ បើ​ទោះបីជា​ពេល​នេះ​រដូវ​នេសាទ​បង្កង​មិន​ទាន់​ដល់​ក្តី ប្រសិនជា​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អង្គ​បូ​រី ពិតជា​មិន​ខ្វះ​បង្កង​ទទួលទាន​ឡើយ ប៉ុន្តែ​ជា​បង្កង​ដែល​កំពុង​ដាក់​លក់​នា​ពេល​នេះ​ភាគច្រើន​ជា​បង្កង​នាំ​ចូល​ពី​ប្រទេស​វៀតណាម ។

ពលរដ្ឋ​ដែល​ជា​អាជីវករ​លក់​ចំណីអាហារ​នៅ​ជុំវិញ​រមណី​ដ្ឋា​ន​ភ្នំ​បូ​រី និយាយ​ថា ពួក​គាត់​គិត​ថា បង្កង​ឆ្នាំ​នេះ​មិន​សម្បូរ​ទេ ។ ក្រៅពី​ហេតុផល​ដូច​បាន​លើក​ឡើង​ពី​ខាងលើ ពលរដ្ឋ​បញ្ជាក់​ថា ឆ្នាំ​នេះ​ទឹក​ទំនងជា​តូច​ទៀត ដែល​ជា​មូលហេតុ​សំខាន់​មួយ ធ្វើ​ឲ្យ​បង្កង​ខ្សត់ ។ ជា​មធ្យម​បង្កង​ប្រភេទ​លេខ​មួយ ជា​បង្កង​ធម្មជាតិ អាច​លក់​បាន​២០​ម៉ឺន​រៀល​ក្នុង​មូ​យ​គីឡូក្រាម ចំណែក​បង្កង​នាំ​ចូល​មួយ​គីឡូក្រាម​មាន​តម្លៃ​ចាប់ពី​១០​ដុល្លារ​ឡើង​ទៅ​។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា បង្កង​ធម្មជាតិ ឬ​បង្កង​ចិញ្ចឹម​នាំ​ចូល​ពី​ប្រទេស​វៀតណាម ពិបាក​សម្គាល់​និង​ចំណាំ ហើយ​អ្នកលក់​ជា​ទូទៅ​តែងតែ​អះអាង​ថា​ជា បង្កង​ធម្មជាតិ​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9628468