Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្រ្តីអាជ្ញាធរកំពុងពិនិត្យ​សំណូម​ពរ​២​ចំណុច​របស់​ពល​រដ្ឋ និងអាជីវ​ករ​ផ្សារ​កងកេង​

មានសំណូមពរ​ចំនួន២ចំណុច​របស់​ប្រជា​​ពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ជាប់​ផ្សារ​ និង​អ្នក​លក់ដូរ​ខាង​មុខ​ផ្សារ​កងកេង ​ត្រូវ​បាន​រដ្ឋបាល​ស្រុក ទទួលយក​ទៅ​ពិនិត្យ និង​ពិភាក្សា បន្ទាប់​ពី​ចំណុច​ខាងលើ​នោះ​ត្រូវ​បាន​រៀបចំ​សណ្តា​ប់​ធ្នាប់​ដោយ​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ។​

នៅ​ព្រឹក​ថ្ងៃ​២៦ សីហា ២០២០ មន្ត្រី​អា​ជ្ញា​ធរ​ស្រុក​ព្រៃ​នប់ បាន​ទទួលយក​សំណូមពរ​មួយ​ចំនួន​ពី​ប្រជា​​ពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ជាប់​ផ្សារ ​និង​អ្នក​លក់ដូរ​ខាង​មុខ​ផ្សារ​កងកេង យក​ទៅ​ពិនិត្យ​ដោះស្រាយ ។

ការសំណូមពរ​​២ចំណុច​ដែល​​ប្រជា​ពលរដ្ឋ​ស្នើ​សុំ​រួម​មាន​ ទី​១- អ្នកមាន​ផ្ទះ​នៅ​ជាប់​ផ្សារ ស្នើ​សុំ​អា​ជ្ញា​ធរ​ជួយ​បើក​ឲ្យ​មាន​ផ្លូវ​ចេញចូល ពី​ផ្លូវជាតិ កុំ​ឲ្យ​មាន​ចត​ម៉ូតូ​ឬ​រថយន្ត​បិទផ្លូវ ចេញ-ចូល​ និង​ទី​២-​ប្រជា​​ពលរដ្ឋ​មួយ​ចំនួន​ដែល​អះអាង​ថា​គ្មាន​កន្លែង​លក់ដូរ ស្នើ​សុំ​ឲ្យ​អា​ជ្ញា​ធរ​អនុញ្ញាត​បាន​លក់ដូរ​ផ្នែក​ខ្លះ​លើ​ដី​ខាង​មុខ​ផ្សារ ​ដែល​អា​ជ្ញា​ធរ​ស្រុក​បាន​ហាមឃាត់​កន្លង​មក មិន​អោយ​លក់ដូរ ហួស​ចេញពី​បង្គោល​ភ្លើងអគ្គិសនី​។

បច្ចុប្បន្ន​មន្ត្រី​ផ្នែក​សណ្តាប់ធ្នាប់​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ ដែល​ចុះ​ពិនិត្យ​ផ្ទាល់ ​បាន​ឱ្យ​ដឹង​បន្ថែម​ថា នឹង​នាំ​យក​សំណូមពរ​ទាំងអស់​ជូន​ថ្នាក់ដឹកនាំ​ស្រុក ដើម្បី​ពិនិត្យ​សម្រេច​ ៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9628431