
រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីរូបសម្រស់ស្រស់សោភា ដែលមានស្នាមញញឹមស្រស់ កញ្ញា មាន សូនីតា ដែលមានរហ័ស្សនាម «រាជនីក្រមា» បានធ្វើអោយមហាជន អ្នកគាំទ្រមានការសង្ស័យកាន់តែខ្លាំងទៅលើការមានទំនាក់ទំនងស្នេហាជិតស្និតជាមួយនឹងបុរសសង្ហាសាច់ដុំធំៗ និងជាតារាចម្រៀងមានប្រជាប្រិយមួយរូប គឺ លោក ហ្សូណូ ព្រោះអ្នកទាំងពីរបានបង្ហោះរូបភាពកាន់តែផ្អែមល្ហែមយ៉ាងខ្លាំង តាមរយៈបណ្តាញសង្គមនាពេលកន្លងមកនេះ ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ មាន សូនីតា ថ្មីៗនេះបានបង្ហោះសារជាច្រើនបង្ហាញនូវការខូចចិត្តដែលរង់ចាំមនុស្សម្នាក់ រហូតនាងត្រូវដើរចេញដើម្បីក្តីសុខរៀងខ្លួន ដោយនាងមិនបានបញ្ជាក់ពីអត្តសញ្ញាណបុរសម្នាក់នោះឡើយ ។ ក៏ប៉ុន្តែស្រាប់តែរាត្រីថ្ងៃទី ២៥ សីហា ស្រាប់តែស្រីស្អាតរូបនេះបានបង្ហោះរូបភាពជាមួយបុរសសង្ហាលោក ហ្សូណូ ក្នុងលក្ខណៈចង់បង្ហាញការនាងកំពុងមានស្នេហា ឬក៏កំពុងខូចចិត្តរឿងស្នេហាជាមួយតារាចម្រៀងប្រុសរូបនេះ ។
ជាក់ស្តែង ស្រីស្អាត មាន សូនីតា មិនត្រឹមបង្ហោះរូបថតជាមួយនឹងលោក ហ្សូណូ ទេតែនាងថែមទាំងបានសរសេរសារយ៉ាងមានអត្ថន័យរវាងអ្នកទាំង២ថា «ខឹងគ្នាតិចតួច….អាងអីប្រើពាក្យថាលែងរំខានអ្នក»។
យ៉ាងណាមិញ មួយរយៈកន្លងមកដែលអ្នកទាំង២ តែងតែប្រើពាក្យផ្អែមល្ហែម និងបង្ហញភាពស្និតស្នាលទៅដល់មហាជនអោយមានការសង្ស័យនាពេលកន្លងមកនេះ ពីព្រោះតែកញ្ញា មាន សូនីតា និងលោកហ្សូណូ គ្រាន់តែប្រើអារម្មណ៍នៅក្នុងខ្សែភាគយន្តរឿងថ្មី របស់អ្នកទាំង២ ដែលនឹងត្រៀមចេញនៅក្នុងពេលឆាប់ៗនេះតែប៉ុណ្ណោះ។
ជាការពិតណាស់ ការបង្ហាញអារម្មណ៍យ៉ាងស៊ីជម្រៅចំពោះគ្នាបែបនេះក៏ចង់ទាក់ទាញចំណាប់អារម្មណ៍មហាជនឲ្យតាមដាននូវរឿងរ៉ាវរបស់អ្នកទាំងពីរ លុះដល់ពេលខ្សែភាពយន្ត ដែលជាប្រភេទរឿងសម្រាប់ការអភិរក្សល្ខោនខោលមួយនេះ អោយចេញមកល្អមើល ពីព្រោះតែនេះជាស្នាដៃសហការគ្នាជាលើកដំបូងរបស់អ្នកទាំង២ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព