Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទម្រាំ​ដាច់​ចិត្ត​ដឹក​កូន​មក​​ព្យាបាល​នៅ​ភ្នំពេញ កូន​ដាច់​ខ្យល់​​តាម​ផ្លូវបាត់ទៅហើយ

តាមសេចក្តីរាយការណ៍ បុរស​ម្នាក់​មាន​ជំងឺ​ធំ​ពោះ​ប្រចាំ​កាយ​រីង​រ៉ៃ​ជា​យូរ​ឆ្នាំ​គ្មាន​លទ្ធភាព​ទៅ​ពេទ្យ​ព្យាបាល​នោះ​ទេ​ទម្រាំ​តែ​ឪពុក​ដាច់​ចិត្ត​ដឹក​កូនប្រុស​តាម​រថយន្ត​តាក់ស៊ី​ពី​ខេត្តព្រៃវែងមកបន្តព្យាបាលនៅភ្នំពេញ កូនរបស់គាត់បានដាច់ខ្យល់តាមផ្លូវបាត់ទៅហើយ ។ 

ម្ចាស់តាក់សុីបានដាក់សពចុះតាមផ្លូវ បណ្តាលអោយមានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​យប់ ថ្ងៃ​ទី​25 ខែសីហា ឆ្នាំ​2020 នៅ​តាម​បណ្ដោយ​ផ្លូវ​317 ទល់មុខ​នឹង​វិទ្យាល័យ​ឥន្ទ្រ​ទេវី ក្នុង​សង្កាត់​បឹង​កក់​2 ខណ្ឌទួលគោក។

​ឪពុក​សព​ជន​រង​គ្រោះ​បាន​ប្រាប់​បន្ថែមថា កូនប្រុស​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ជា​យូរ​ឆ្នាំ​មក​ហើយ គឺ​ពោះ​ហើម​ធំ​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តែ​គ្រួសារ​គាត់​ក្រីក្រ គ្មាន​លទ្ធភាព​នាំ​កូនប្រុស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​ទេ​។ ពុក​ជន​រង​គ្រោះ​បន្ត​ថា ក្រោយមក​ពួក​គាត់​ក៏​សម្រេចចិត្ត​ព្យាបាល​នៅផ្ទះ​ដោយ​រក​គ្រូខ្មែរ និង​គ្រូពេទ្យ​ក្នុងស្រុក​ព្យាបាល​តាម​លទ្ធភាព​ដែល​មាន ប៉ុន្តែ​អាការ​:​ជំងឺ​មិន​បាន​ធូរស្រាល​ឡើយ ។ ខ្លួនជាឪពុក​ក៏បានយកកូនមកតាមរថយន្ត​តាក់ស៊ី​ដើម្បី​ព្យាបាល​នៅ​ភ្នំពេញ ដោយ​មក​មាន​គ្នា​4​នាក់ គឺ​មាន​ឪពុក ម្តាយ និង​ប្រពន្ធ​ទៀត ក្នុង​គោលបំណង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយ​ប្រើប្រាស់​ប័ណ្ណ​ក្រីក្រ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​គាត់​អត់​មាន​លុយ ហើយ​មិនសូវ​ស្គាល់​ភ្នំពេញ​ផង​នោះ មិនដឹង​ថា ធ្វើ​ម៉េច​ណា​នោះ​ទេ គឺ​មាន​តែ​រូប​គាត់​ជា​ឪពុក​បាន​បី​សព​កូនប្រុស​ដើរទៅរ​រក​វត្ត​នៅ​ជិត​នោះ ដើម្បី​សុំ​តម្កល់សព​បណ្ដោះអាសន្ន​សិន ។ ដោយ​ឃើញ​ហេតុការណ៍​ដូច្នោះ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍ ក៏​បាន​ឲ្យ​កៅអី​មាន​កង់​រុញ​មួយ​ទៅ​អោយ​រូប​គាត់​ជា​ឪពុក ដើម្បី​ដាក់​សព​កូន​នៅ​លើ​កៅអី​នោះ ហើយ​រុញ​ទៅ​រក​វត្ត​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​។

ក្រោយ​ពីមានការ​ភ្ញាក់ផ្អើល និង​មានការ​ផ្សាយ​ផ្ទាល់​ព័ត៌មាន​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ក៏​មាន​សប្បុរស​ធម៌​បាន​ឧបត្ថម្ភ​ប្រាក់​បន្តិចបន្តួច​ជូន​ទៅ​ក្រុម​គ្រួសារ​សព ព្រមទាំង​មាន​តំណាង​លោក​អភិបាល​ខណ្ឌទួលគោក ក៏​បាន​មក​ជួយ​សម្របសម្រួល​បន្ថែម​ទៀត ដោយ​បាន​ជួល​រថយន្ត​ដឹក​សព និង​ឧបត្ថម្ភ​ថវិកា​ខ្លះទៅ​ក្រុម​គ្រួសារ​សព​ដឹក​សព​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9628395