Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កាន់តែកៀកថ្ងៃសម្រាលកូន អែន ជី កាន់តែស្រស់ស្អាតខ្លាំងតែម្តង

ប្រិយមិត្តប្រាកដជាស្គាល់មកហើយ តារាចម្រៀង​ស្រី​ដែល​បាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​បាន​កសាង​គ្រួសារ​យ៉ាង​មាន​សុភមង្គល​ដោយ​ប្រើ​ជីវិត​បែប​សាម​ញ្ញា​ៗ អ្នក​នាង ​អែន​ជី បាន​ធ្វើ​អោយ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់ ពី​រូប​សម្រស់​របស់​នាង​ថា នៅ​តែ​ក្មេង និង​ស្រស់​ស្អាត​ប្លែកខ្លាំងតែម្តង។

យ៉ាងណាមិញ នៅ​សល់​តែ​រយៈពេល​១​ខែ​ទៀត រូប​នាង​នឹង​សម្រាលកូន​ប្រុស​ដំបូង​ដែល​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់​នាង និង​ស្វាមី ។ ជាពិសេស​អ្វី​ដែល​ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍​នោះ គឺ​សម្រស់​របស់​អ្នក​នាង​ដែល​កំពុង​ពរ​ពោះ​រូប​នេះ គឺ​នៅ​តែ​ខ្ញង់ និង​ស្រស់​ស្អាត​ខ្លាំង ។

បើ​ទោះបីជា​តារាចម្រៀង​ស្រី​រាង​តូច​ច្រឡឹង​រូប​នេះ​លែង​មាន​វត្ត​មាននៅ​ក្នុង​សិល្បៈ​តទៅ​ទៀត ក៏​ប៉ុន្តែ​នាង​នៅ​តែ​មានឈ្មោះ​បោះ​សម្លេង​ជា​និច្ច តាម​រយៈ​ការ​រកស៊ី​ជំនួញ​របស់​នៅ​តាម​បណ្តាញ​សង្គម ដែល​នាង​តែងតែ​បង្ហាញ​មុខជា​និច្ច និង​នៅ​តែ​ទទួល​បានការ​គាំទ្រ​ពី​មហាជនសឹងតែគ្រប់ពេលតែម្តង៕ អត្ថបទដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9628365