កាលពីយប់ថ្ងៃពុធជនជាតិថៃចំនួនបួននាក់ដែលត្រឡប់មកពីប្រទេស New Zealand ត្រូវបានគេរកឃើញថាមានអាការគ្រុនក្តៅខ្លាំងនៅពេលមកដល់ព្រលានយន្តហោះ Suvarnabhumi ។
រូបតំណាង
អាជ្ញាធរសុខាភិបាលនិងអាកាសយានដ្ឋានបានមានប្រសាសន៍ថាអ្នកដំណើរទាំង ៤នាក់ដែលទើបតែវិលត្រឡប់មកពីបរទេសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីត្រួតពិនិត្យសុខភាពនៅឯព្រលានយន្តហោះរកឃើញថាសីតុណ្ហភាពរាងកាយរបស់ពួកគេមានកម្តៅខ្ពស់។ អ្នកដំណើរទាំង ៤នាក់ដែលបានវិលត្រឡប់មកទីក្រុងបាងកកវិញតាមរយៈជើងហោះហើរអន្តរជាតិThai Airways TG492 មកពី Auckland ដែលដឹកអ្នកដំណើរចំនួន១៧៩នាក់ ក្នុងនោះមាន ២នាក់ ជាអ្នកជំនួញ New Zealand ផងដែរ ។ អ្នកផ្សេងទៀតត្រូវបាននាំទៅសណ្ឋាគារ Bangkok Palace ដើម្បីដាក់ឱ្យនៅដាច់ដោយឡែក។
រូបតំណាង
អ្នកដំណើរចំនួន ១៦នាក់ក៏បានមកដល់អាកាសយានដ្ឋានដែលមកពីប្រទេស Kathmandu តាមរយៈជើងហោះហើរ RA4011 របស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ ហើយពួកគេត្រូវបានគេនាំទៅសណ្ឋាគារ Arnoma Grand និងសណ្ឋាគារ H2Do ។ រីឯអ្នកដំណើរ ១១នាក់ទៀតមកតាមរយៈជើងហោះហើរ Air India AI១៣០២ ពីទីក្រុងញូវដេលីត្រូវបានគេនាំទៅសណ្ឋាគារ Arnoma Grand សម្រាប់ដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ អ្នកដំណើរទាំងអស់ដែលមកពីប្រទេសនេប៉ាល់ និងឥណ្ឌា បានឆ្លងកាត់ការត្រួតពិនិត្យសុខភាពនៅអាកាសយានដ្ឋាន Suvarnabhumi ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post