Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទុកធ្វើអីស្នាមដក់ខ្មៅក្រោមភ្នែកហ្នឹងអាក្រក់មើលណាស់ ម៉ោះ! ប្រើវិធីនេះដឹងតែបាត់

មនុស្សសឹងតែ ៧០% ដែលមានស្នាមដកខ្មៅក្រោមភ្នែកមិនថាមនុស្សប្រុសឬមនុស្សស្រី។ ផលអាក្រក់នេះវាបណ្ដាលមកពីការគេងមិនបានគ្រប់គ្រាន់ ចូលគេងយប់ជ្រៅពេក ស្ត្រេស វ័យចំណាស់ និងមានជំងឺប្រចាំខ្លួនជាដើម។

ការកំចាត់ស្នាក់អាក្រក់នេះគឺមានវិធីងាយៗដូចបកចេកអ៊ីចឹង! ដោយអ្នកគ្រាន់តែប្រើគ្រឿងផ្សំតែ ២ មុខតែប៉ុណ្ណោះ ហើយធានាថាបានផលយ៉ាងមានប្រសិទ្ធភាព និងទទួលបានមកវិញនូវសម្រស់រង្វង់ស្អាត។

+ វត្ថុធាតុដែលត្រូវការ៖

– កាហ្វេខ្មៅខ្លាំង ១/៤ ដោយគ្មានដាក់ស្ករ

– ដំឡូងបារាំងឆៅ ២ បន្ទះ (ដំឡូងបារាំងមានសារជាតិវីតាមីន B6 និង D ដែលជាសារជាតិល្អបំផុតសម្រាប់សុខភាពស្បែក)

+ របៀបធ្វើ៖ ឆុងកាហ្វេខ្មៅខ្លាំងដោយមិនដាក់ស្ករហើយទុកឲ្យត្រជាក់ បន្ទាប់មកចិតដំឡូងបារាំង ២ បន្ទះស្ដើងៗ រួចយកវាទៅទម្លាក់ក្នុងពែងកាហ្វេដែលឆុងរួច។ ទុកចោលវារយៈពេល ២ នាទី។

+ របៀបប្រើប្រាស់៖ យកបន្ទះដំឡូងបារាំងនោះមកបិទពីលើភ្នែកទាំងពីរ(ត្រូវប្រាកដចិត្តថាវាគ្របដណ្ដប់ដល់កន្លែងមានស្នានជ្រួញនិងដកខ្មៅ) ហើយទុកចោលរយៈពេល ២០ នាទីរួចចាំយកចេញ។

ចំណាំ៖ អ្នកអាចធ្វើបែបនេះបានគ្រប់ពេលគ្រប់វេលាដែលអ្នកចង់ធ្វើ។

អត្ថបទដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9628276